ក្រសួងការបរទេសអាមេរិកទទូចឱ្យពលរដ្ឋរបស់ខ្លួនត្រូវចាកចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់ខណៈលោកត្រាំអាចនឹងបញ្ជាទ័ពអាមេរិកជួយបាតុករ
នៅខណៈនេះក្រសួងការបរទេសអាមេរិកបានប្រកាសទទូចឱ្យពលរដ្ឋរបស់ខ្លួនដែលរស់នៅលើទឹកដីអ៊ីរ៉ង់ប្រញាប់ប្រញាល់ចាកចេញពីប្រទេសនេះជាបន្ទាន់ចាប់ពីយប់ថ្ងៃទី១៣ដល់ថ្ងៃទី១៦មករានេះ ខណៈលោកដូ ណាល់ត្រាំបានព្រមានថាអាមេរិកអាចនឹងបញ្ជាទ័ពឱ្យបើកការវាយប្រហារចូលទៅក្នុងទឹកដីអ៊ីរ៉ង់ដើម្បីជួយបាតុករផ្តួលរំលំរបបផ្តាច់ការអាយ៉ាតូឡា អាលី ខេមីណៃ។ ការប្រកាសរបស់ក្រសួងការបរទេសអាមេរិកក៏កើតឡើង ស្របពេលដែលអ៊ីរ៉ង់កំពុងស្ថិតក្នុងស្ថានការណ៍ចលាចលដោយកម្លាំងរុញច្រានរបស់ប្រជាជន និងការសម្លាប់យ៉ាងព្រៃផ្សៃនៃរបបផ្តាច់ការសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ទៅលើបាតុករដែលមកទល់ពេលនេះមានសេចក្តីរាយការណ៍មកថាបាតុករនៅអ៊ីរ៉ង់បានស្លាប់កើនឡើងជាង១២០០០នាក់ហើយ។
Thank you for reading this post, don't forget to subscribe!



















