សេតវិមាននិយាយថា «ជម្រើសទាំងអស់នៅតែមាននៅលើតុ» សម្រាប់សហរដ្ឋអាមេរិកដើម្បីចាត់វិធានការយោធាប្រឆាំង លើអ៊ីរ៉ង់ ដោយបញ្ជាក់ជាថ្មីថា ទីក្រុងតេអេរ៉ង់នឹងប្រឈមមុខនឹង ផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើការសម្លាប់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលឥស្លាមអ៉ីរ៉ង់ នៅតែបន្ត។
Thank you for reading this post, don't forget to subscribe!ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump និងក្រុមរដ្ឋបាលរបស់លោកបានទាក់ទងផ្ទាល់ទៅកាន់ប្រទេសអ៊ីរ៉ង់ដោយព្រមានថា ប្រសិនបើការសម្លាប់ក្រុមបាតុករនៅតែបន្ត នឹងមានផលវិបាកធ្ងន់ធ្ងរចំពោះរដ្ឋាភិបាលអ៉ីរ៉ងបច្ចុប្បន្ន។លោកស្រី Leavitt បានប្រាប់អ្នកយកព័ត៌មានថា “នៅថ្ងៃនេះ លោកប្រធានាធិបតីបានទទួលដំណឹងថា ការប្រហារជីវិតបាតុករចំនួន ៨០០ នាក់ ដែលត្រូវបានគ្រោងទុកកាលពីម្សិលមិញ គឺត្រូវបានបញ្ឈប់” ។

🔔 ចុច Allow ដើម្បីទទួលដំណឹងទាន់ហេតុការណ៍
លោកស្រីបានបន្ថែមថា «ប្រធានាធិបតី និងក្រុមរបស់លោកកំពុងតាមដានស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់ ហើយជម្រើសទាំងអស់នៅតែមាននៅលើតុសម្រាប់លោកប្រធានាធិបតីដូណាល់ត្រាំ»។
សន្និសីទសារព័ត៌មានរបស់លោកស្រីបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក Trump ហាក់ដូចជាបន្ទន់សំឡេងរបស់លោក បន្ទាប់ពីលោកគំរាមកំហែងជាច្រើនថ្ងៃប្រឆាំងនឹងអ៊ីរ៉ង់ ដោយប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា រដ្ឋបាលរបស់លោកនឹងចាត់វិធានការយោធាប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ប្រសិនបើមានការសម្លាប់បន្ថែមទៀត។
ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់បានចេញតាមដងផ្លូវចាប់តាំងពីចុងខែធ្នូ ឆ្នាំមុនមក ដើម្បីចូលរួមធ្វើបាតុកម្មទ្រង់ទ្រាយធំ ដែលបង្កឡើងដោយអតិផរណាកើនឡើងខ្ពស់ និងការធ្លាក់ចុះយ៉ាងខ្លាំងនៃរូបិយប័ណ្ណក្នុងស្រុក។ការតវ៉ាបានរីករាលដាលដល់ទីក្រុង និងទីប្រជុំជននានាទូទាំងប្រទេសអ៊ីរ៉ង់ ហើយក្រុមសកម្មជននិយាយថា ក្រុមបាតុករយ៉ាងច្រើនត្រូវបានសម្លាប់នៅក្នុងភាពចលាចល។រដ្ឋាភិបាលអ៊ីរ៉ង់ ដែលពណ៌នាក្រុមបាតុករថាជាក្រុមកុបកម្មប្រដាប់អាវុធដែលគាំទ្រដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ដ៏សំខាន់របស់ខ្លួនគឺអ៊ីស្រាអែល បាននិយាយថា មន្ត្រីសន្តិសុខជាង ១០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារក្នុងអំឡុងពេលបាតុកម្ម។
បន្ទាប់ពីភាពតានតឹងកើនឡើង និងការភ័យខ្លាចជាច្រើនថ្ងៃចំពោះការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ លោក Trump កាលពីថ្ងៃពុធបានបន្ថយវោហាសាស្ត្រ ដោយនិយាយថា លោកបានទទួលការធានាថា ការសម្លាប់បាតុករបានបញ្ឈប់ហើយ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ក៏បានបដិសេធផងដែរថា ទីក្រុងតេអេរ៉ង់គ្មានផែនការប្រហារជីវិតអ្នកតវ៉ាណាមួយឡើយ។ លោកបានប្រាប់អ្នកផ្សាយព័ត៌មាន Fox News ថា “ការព្យួរកគឺមិនអាចទៅរួចទេ”។រដ្ឋមន្ត្រីការបរទេសរូបនេះធ្លាប់បាននិយាយកាលពីដើមសប្តាហ៍មុននេះថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចរាល់សម្រាប់សង្គ្រាម ប្រសិនបើសហរដ្ឋអាមេរិកចង់ «សាកល្បង» វា។
លោក Araghchi ក៏បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មានអន្ដរជាតិ Al Jazeera កាលពីថ្ងៃចន្ទថា “ប្រសិនបើទីក្រុងវ៉ាស៊ីនតោនចង់សាកល្បងជម្រើសយោធាដែលខ្លួនបានសាកល្បងពីមុនមក យើងត្រៀមខ្លួនរួចរាល់ហើយ”។




















