ចិនអះអាងជាផ្លូវការ៖ យន្តហោះ J-10 ពិតជាបាញ់ទម្លាក់ Rafale ក្នុងជម្លោះប៉ាគីស្ថាន–ឥណ្ឌា
ចិនបញ្ជាក់ជាផ្លូវការថា យន្តហោះចម្បាំង J-10 ពិតជាបានបាញ់ទម្លាក់យន្តហោះ Rafale មួយគ្រឿងក្នុងសង្គ្រាមរវាងប៉ាគីស្ថាននិងឥណ្ឌា ទោះបីជារបាយការណ៍ជាច្រើនដែលថាប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះឥណ្ឌាដោយប្រើយន្តហោះចម្បាំង J-10 ដែលផលិតនៅប្រទេសចិនត្រូវបានផ្សព្វផ្សាយអស់មួយរយៈពេលក៏ដោយ ក៏របាយការណ៍ទាំងនោះនៅតែមិនផ្លូវការ។ តែយ៉ាងណាឥឡូវនេះ ទីក្រុងប៉េកាំងបានទទួលស្គាល់ហេតុការណ៍នេះជាផ្លូវការថាជាការពិត។ រដ្ឋបាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សាហកម្មការពារជាតិរបស់រដ្ឋចិន SASTIND បានប្រកាសជាផ្លូវការថា នៅឆ្នាំ២០២៥ យន្តហោះចម្បាំង J-10 ដែលផលិតក្នុងស្រុក ពិតជាទទួលបានជ័យជម្នះក្នុងការប្រយុទ្ធតាមផ្លូវអាកាសជាលើកដំបូង។ ខណៈពេលដែលសេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ពេលវេលា ឬទីតាំងពិតប្រាកដនោះទេ ប៉ុន្ដែអ្នកវិភាគនិងឃ្លាំមើលព្រឹត្តិការណ៍អន្ដរជាតិស្ទើរតែទាំងអស់ប្រាកដជាសំដៅទៅលើការបាញ់ទម្លាក់យន្តហោះចម្បាំង Dassault Rafale របស់កងទ័ពអាកាសឥណ្ឌា ដោយកងទ័ពអាកាសប៉ាគីស្ថាន។ ជាពិសេស ...


















