ដោយសាររបបនយោបាយផ្ដាច់ការ វេណេហ្សូអេឡាក្លាយជាប្រទេសលក់ប្រេងទីផ្សារងងឹតសម្រាប់តែចិន
ចិននិងឥណ្ឌាកំពុងជម្លោះនឹងគ្នារឿងដណ្ដើមដីតាមព្រំដែន -ឥណ្ឌាថាចិនធ្វើសំណង់មួយលើដីព្រំដែនឥណ្ឌា

Tag: Greeland

ដាណឺម៉ាកនឹងបញ្ជូនទ័ពទៅ Greenland ក្រោយអាមេរិកព្រមានបញ្ចូលដែនកោះនេះជាទឹកដីខ្លួន

នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីអំពីការគំរាមកំហែងបញ្ចូលដែនកោះ Greenland ជាទឹកដីរបស់ខ្លួន ប្រទេសដាណឺម៉ាកបានប្រកាសថា ខ្លួននឹងពង្រីកវត្តមានយោធាលើដែនកោះនេះ ហើយនឹងបន្តសមយុទ្ធជាមួយសម្ព័ន្ធមិត្តណាតូផងដែរ ។ ក្រសួងការពារជាតិដាណឺម៉ាកបាននិយាយកាលពីថ្ងៃពុធថា ខណៈដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយបានរីករាលដាលដល់តំបន់អាកទិក រដ្ឋាភិបាលហ្គ្រីនឡែន និងក្រសួងការពារជាតិដាណឺម៉ាកបានសម្រេចចិត្តបន្តសកម្មភាពសមយុទ្ធថែមទៀតលើកោះអាកទិកដែលសម្បូរទៅដោយធនធាននេះ។ សេចក្តីប្រកាសព័ត៌មានមួយបានឲ្យដឹងថា “ចាប់ពីថ្ងៃនេះតទៅ នឹងមានវត្តមានយោធាដែលបានពង្រីកនៅក្នុង និងជុំវិញកោះហ្គ្រីនឡែន - ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសសម្ព័ន្ធមិត្តណាតូ។ គោលបំណងគឺដើម្បីបណ្តុះបណ្តាលសមត្ថភាពក្នុងការធ្វើប្រតិបត្តិការក្រោមលក្ខខណ្ឌអាកទិកពិសេស និងដើម្បីពង្រឹងវត្តមានរបស់សម្ព័ន្ធមិត្តនៅក្នុងតំបន់អាកទិក ដែលផ្តល់អត្ថប្រយោជន៍ដល់សន្តិសុខទាំងអឺរ៉ុប និងអន្តរអាត្លង់ទិក”។ ការណ៍ធ្វើអោយវត្តមានយោធាកាន់តែកើនឡើងនៅក្នុងនិងជុំវិញ Greenland ទាំងកងកម្លាំង យន្តហោះចម្បាំង នាវាចម្បាំងពីប្រទេសសម្ព័ន្ធមិត្ត ...

  • Trending
  • Comments
  • Latest

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist