ដោយសាររបបនយោបាយផ្ដាច់ការ វេណេហ្សូអេឡាក្លាយជាប្រទេសលក់ប្រេងទីផ្សារងងឹតសម្រាប់តែចិន
ចិននិងឥណ្ឌាកំពុងជម្លោះនឹងគ្នារឿងដណ្ដើមដីតាមព្រំដែន -ឥណ្ឌាថាចិនធ្វើសំណង់មួយលើដីព្រំដែនឥណ្ឌា

Tag: ឥណ្ឌា

ចិននិងឥណ្ឌាកំពុងជម្លោះនឹងគ្នារឿងដណ្ដើមដីតាមព្រំដែន -ឥណ្ឌាថាចិនធ្វើសំណង់មួយលើដីព្រំដែនឥណ្ឌា

ចិននិងឥណ្ឌាកំពុងជម្លោះនឹងគ្នារឿងដណ្ដើមដីតាមព្រំដែន -ឥណ្ឌាថាចិនធ្វើសំណង់មួយលើដីព្រំដែនឥណ្ឌា

នៅខណៈនេះប្រទេសមហាអំណាចចំនួនពីរគឺឥណ្ឌានិងចិនកំពុងធ្លាក់ក្នុងភាពតានតឹងព្រំដែនជាមួយគ្នាជាថ្មីម្តងទៀត ដោយឥណ្ឌានៅថ្មីៗនេះត្រូវបានគេដឹងថាបានតវ៉ាចំពោះចិនដែលបានស្ថាបនាសំណង់មួយចំលើខ្សែបន្ទាន់ព្រំដែនរបស់ឥណ្ឌានៅលើជួរភ្នំហិមាល័យ។ ឥណ្ឌាបានចោទប្រកាន់ថាចិនកំពុងរុញស្ថានការណ៍ឱ្យធ្លាក់ក្នុងសភាពតានតឹងដែលនឹងរុញទៅរកជម្លោះជាថ្មី ហើយបានព្រមានឱ្យចិនបញ្ឈប់ជាបន្ទាន់នូវការសាងសង់សំណង់នេះជាបន្ទាន់។ យ៉ាងណាទីក្រុងប៉េកាំងបានអះអាងថា ការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននេះគឺមានតម្លៃរាប់ពាន់លានដុល្លារ ហើយវាត្រូវបានសាងសង់ឡើងក្នុងតំបន់សេដ្ឋកិច្ចរវាងប្រទេសចិននិងប៉ាគីស្ថាន ដែលចិនក៏បានអះអាងថាតំបន់នេះត្រូវបានប៉ាគីស្ថានប្រគល់ឱ្យចិននៅក្នុងកិច្ចព្រមព្រៀងព្រំដែនក្នុងឆ្នាំ១៩៦៣ ដែលឥណ្ឌាមិនទទួលស្គាល់។ ការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធរបស់ចិនក្នុងរយៈពេលប៉ុន្មានខែនេះ រួមមានការពង្រីកផ្លូវថ្នល់ដែលនឹងបង្កើនភាពងាយស្រួលក្នុងការចល័តយោធារបស់ចិនយ៉ាងឆាប់រហ័សដែលវាស្ថិតនៅជិតខ្សែចំណុចព្រំដែនជាក់ស្តែងរវាងឥណ្ឌានិងចិន។ លោក Randhir Jaiswa អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានធ្វើការអះអាងកាលពីសប្តាហ៍មុនថា ទីក្រុងញូវដេលីមិនទទួលស្គាល់កិច្ចព្រមព្រៀងព្រំដែនរវាងចិននិងប៉ាគីស្ថាននោះទេដោយអះអាងពីមានភាពមិនត្រឹមត្រូវតាមច្បាប់ និងមិនមានសុពលភាពនោះទេ។ https://youtu.be/wnBKmdBK5UM លោកបានបន្តលើកឡើងថាឥណ្ឌាមិនទទួលស្គាល់តំបន់ច្រករបៀងសេដ្ឋកិច្ចចិននិងប៉ាគីស្ថាននោះទេ ព្រោះវាបានស្ថិតនៅក្នុងទឹកដីឥណ្ឌារួមមានទាំងតំបន់ Jammu Kashmirនិង Ladakhដែលសុទ្ធសឹងដែលជាកម្មសិទ្ធិរបស់ឥណ្ឌាមិនអាចកាត់ផ្តាច់បាននោះទេ។ យ៉ាងណាទីក្រុងប៉េកាំងបានច្រានចោលការលើកឡើងរបស់ឥណ្ឌា ដោយអះអាងថាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅតំបន់នោះគឺជារឿងស្របច្បាប់ទាំងស្រុងដែលស្ថិតនៅលើដែនដីអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះ។កន្លងមកឥណ្ឌាត្រូវបានគេដឹងថា បានដាក់ពង្រាយយោធារបស់ខ្លួននៅតាមតំបន់នោះផងដែរ ដើម្បីឆ្លើយតបនឹងសកម្មភាពរបស់ចិន ។

ចិនអះអាងជាផ្លូវការ៖ យន្តហោះ J-10 ពិតជាបាញ់ទម្លាក់ Rafale ក្នុងជម្លោះប៉ាគីស្ថាន–ឥណ្ឌា

ចិន​បញ្ជាក់​ជា​ផ្លូវការ​ថា យន្តហោះ​ចម្បាំង J-10 ពិតជាបាន​បាញ់​ទម្លាក់​យន្តហោះ Rafale មួយ​គ្រឿង​ក្នុង​សង្គ្រាម​រវាង​ប៉ាគីស្ថាននិង​ឥណ្ឌា ទោះបីជារបាយការណ៍ជាច្រើនដែលថាប៉ាគីស្ថានបានបាញ់ទម្លាក់យន្តហោះឥណ្ឌាដោយប្រើយន្តហោះចម្បាំង J-10 ដែលផលិតនៅប្រទេសចិនត្រូវបានផ្សព្វផ្សាយអស់មួយរយៈពេលក៏ដោយ ក៏របាយការណ៍ទាំងនោះនៅតែមិនផ្លូវការ។ តែយ៉ាងណាឥឡូវនេះ ទីក្រុងប៉េកាំងបានទទួលស្គាល់ហេតុការណ៍នេះជាផ្លូវការថាជាការពិត។ រដ្ឋបាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សាហកម្មការពារជាតិរបស់រដ្ឋចិន SASTIND បានប្រកាសជាផ្លូវការថា នៅឆ្នាំ២០២៥ យន្តហោះចម្បាំង J-10 ដែលផលិតក្នុងស្រុក ពិតជាទទួលបានជ័យជម្នះក្នុងការប្រយុទ្ធតាមផ្លូវអាកាសជាលើកដំបូង។ ខណៈពេលដែលសេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ពេលវេលា ឬទីតាំងពិតប្រាកដនោះទេ ប៉ុន្ដែអ្នកវិភាគនិងឃ្លាំមើលព្រឹត្តិការណ៍អន្ដរជាតិស្ទើរតែទាំងអស់ប្រាកដជាសំដៅទៅលើការបាញ់ទម្លាក់យន្តហោះចម្បាំង Dassault Rafale របស់កងទ័ពអាកាសឥណ្ឌា ដោយកងទ័ពអាកាសប៉ាគីស្ថាន។ ជាពិសេស ...

  • Trending
  • Comments
  • Latest

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist