ចារកម្មអ៊ីស្រាអែល៖ សហរដ្ឋអាមេរិកនឹងវាយលើអ៊ីរ៉ង់នៅប៉ុន្មានថ្ងៃទៀត
ចារកម្មអ៊ីស្រាអែលបានអះអាងថាអាមេរិកនឹងវាយលើអ៊ីរ៉ង់នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះតែសម្រាប់អ្នកវិភាគភូមិសាស្ដ្រនយោបាយនិងយោធាបានលើកឡើងថាកងកម្លាំងអ៊ីស្រាអែលនឹងវាយបើកផ្លូវកងទ័ពអាមេរិក។ តាមការបញ្ចេញព័ត៌មានដោយក្រុមចារកម្មអ៊ីស្រាអែលបានឱ្យដឹងថា សហរដ្ឋអាមេរិកនៃរដ្ឋការលោកដូ ណាល់ត្រាំអាចនឹងបើកការវាយប្រហារលើអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ។ បើតាមរបាយការណ៍របស់ចារកម្មអ៊ីស្រាអែលក៏បានបញ្ជាក់ទៀតថា មុននឹងបើកការវាយប្រហារទៅលើអ៊ីរ៉ង់ សហរដ្ឋអាមេរិកនឹងផ្តល់ដំណឹងទៅកាន់អ៊ីស្រាអែល ខណៈក៏មានការលើកឡើងថាអ៊ីស្រាអែលនឹងបើកការវាយប្រហារមុនទៅលើអ៊ីរ៉ង់ដើម្បីបើកផ្លូវដល់កងទ័ពអាមេរិកវាយប្រហារចូលទឹកដីអ៊ីរ៉ង់តាមក្រោយ។ 🔊 ចុចលើវីដេអូ ដើម្បីបើកសំឡេង មន្ត្រីអ៊ីស្រាអែលបានដាក់ក្តីរំពឹងថា ការវាយប្រហាររបស់កងទ័ពសហរដ្ឋអាមេរិកនឹងរួមបញ្ចូលគ្នាជាមួយនឹងការវាយប្រហារដើម្បីផ្តួលរំលំរបបដឹកនាំអាយ៉ាតូឡា អាលី ខេមីណៃ និងការវាយប្រហារតាមអ៊ីនធើណេតរបស់អ៊ីរ៉ង់។ នៅខណៈនេះអ៊ីស្រាអែលបានរៀបចំរួចស្រេចហើយនូវអង្គភាពសន្តិសុខនៅតាមព្រំដែនរបស់ខ្លួន ដើម្បីធ្វើការតានដាននិងឃ្លាំមើលសកម្មភាពណាមួយដែលអ៊ីស្រាអែលអាចនឹងបើកការវាយប្រហារឆ្លើយតប ប្រសិនបើអាមេរិកត្រូវការអន្តរាគមន៍ពីកងទ័ពអ៊ីស្រាអែល។ ជាមួយគ្នានេះរបាយការណ៍ស៊ើបអង្កេតក៏បានបញ្ជាក់ឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Gideon Sa'ar នៅពេលនេះកំពុងធ្វើទស្សនកិច្ចនៅទីក្រុង Abu Dhabi នៃសហព័ន្ធអារ៉ាប់ ដើម្បីបើកកិច្ចប្រជុំជាសម្ងាត់ជាមួយសមភាគីអារ៉ាប់របស់ខ្លួនគឺរដ្ឋមន្ត្រីការបរទេស Abdullah bin ...


















