ដោយសាររបបនយោបាយផ្ដាច់ការ វេណេហ្សូអេឡាក្លាយជាប្រទេសលក់ប្រេងទីផ្សារងងឹតសម្រាប់តែចិន
ចិននិងឥណ្ឌាកំពុងជម្លោះនឹងគ្នារឿងដណ្ដើមដីតាមព្រំដែន -ឥណ្ឌាថាចិនធ្វើសំណង់មួយលើដីព្រំដែនឥណ្ឌា

Tag: អ៉ីរ៉ង់

អាមេរិកជម្លៀសបុគ្គលិកយោធាខ្លះចេញពីមូលដ្ឋានដែនអាកាសនៅកាតា-លទ្ធភាពវាយប្រហារអ៊ីរ៉ង់ខ្ពស់

សហរដ្ឋអាមេរិកជម្លៀសបុគ្គលិកយោធាចេញពីមូលដ្ឋានដែនអាកាសនៅកាតា-លទ្ធភាពវាយប្រហារអ៊ីរ៉ង់ខ្ពស់ សហរដ្ឋអាមេរិកចាប់ផ្តើមជម្លៀសបុគ្គលិកយោធារបស់ខ្លួនរាប់រយនាក់ចេញពីមូលដ្ឋានទ័ពអាកាស Al Udeid ដែលជាមូលដ្ឋានទ័ពដ៏ធំបំផុតរបស់ខ្លួននៅមជ្ឈិមបូព៌ា។ ការដកបុគ្គលិកយោធាខ្លះចេញមូលដ្ឋានយោធានេះត្រូវបានគេមើលឃើញថា អាមេរិកទំនងជាបើកការវាយប្រហារយោធាចូលទឹកដីអ៊ីរ៉ង់ដោយជៀសពុំរួច ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសច្ចារួចហើយថានឹងធ្វើអន្តរាគមន៍យោធាចូលទៅក្នុងប្រទេសអ៊ីរ៉ង់ដើម្បីជួយបាតុករផ្តួលរំលំរបបដឹកនាំផ្តាច់ការរបស់លោកអាយ៉ាតូឡា អាលី ខេមីណៃ។ យោងតាមប្រភពព័ត៌មានអន្ដរជាតិធំៗបានឱ្យដឹងនៅថ្ងៃទី១៤ ខែមករា ២០២៦នេះថា មូលហេតុដែលបុគ្គលិកទ័ពអាមេរិកដែលប្រចាំការនៅមូលដ្ឋានទ័ពអាកាសក្នុងប្រទេសកាតាកំពុងធ្វើការផ្លាស់ទីទៅកាន់ទីតាំងផ្សេងទៀតក្នុងតំបន់ ដើម្បីឱ្យធានា សុវត្ថិភាព ករណីដែលអាមេរិកអាចនឹងប្រើកម្លាំងយោធាវាយប្រហារទៅលើអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ឆ្លើយតបវិញលើមូលដ្ឋានយោធារបស់ខ្លួននៅក្នុងប្រទេសនៃតំបន់មជ្ឈិមបូព៌ាមួយនេះ។ ជាមួយគ្នានេះ រដ្ឋាភិបាលកាតាក៏បានបញ្ជាក់ថា ការសម្រួលបុគ្គលិកយោធានេះគឺ ឆ្លុះបញ្ចាំងភាពតានតឹងកើនឡើងក្នុងតំបន់ ។ បន្ថែមពីនេះស្ថានទូតអាមេរិកនៅមជ្ឈឹមបូព៌ាបានផ្ញើសារ ព្រមានទៅ ពលរដ្ឋអាមេរិកឲ្យ ប្រុងប្រយ័ត្នខ្ពស់ ...

អាមេរិកបង្ហាញ50ទីតាំងដែលត្រូវបាញ់កម្ទេចក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់

អាមេរិកបង្ហាញ50ទីតាំងដែលត្រូវបាញ់កម្ទេចក្នុងនោះមានទាំងទីតាំងជម្រកលាក់ខ្លួនរបស់ជនផ្ដាច់ការអាយ៉ាតូឡា អាលី ខេមីណៃ សហរដ្ឋអាមេរិកក្រោមរដ្ឋការលោកដូ ណាល់ត្រាំនៅពេលនេះបានដាក់បង្ហាញទីតាំងយ៉ាងតិចចំនួន៥០ក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់ដែលជាមុខសញ្ញាដែលអាមេរិកនឹងបើកការវាយប្រហារកម្ទេច ប្រសិនបើកងទ័ពអាមេរិកចាប់ផ្តើមអន្តរាគមន៍ដោយកម្លាំងយោធាចូលនៅក្នុងប្រទេសមួយនេះដើម្បីជួយបាតុករផ្តួលរំលំរបបផ្តាច់ការក្រោមការដឹកនាំនៃមេសាសនាកំពូលអាយ៉ាតូឡា អាលី ខេមីណៃ។ ក្នុងការបង្ហាញពីទីតាំងចំនួន៥០ចំណុចដែលអាមេរិកកំណត់គោលដៅ ត្រូវបានគេដឹងថានៅក្នុងចំណោមនោះក៏មានទាំងជម្រកទីតាំងលាក់ខ្លួនរបស់ជនផ្តាច់ការអាយ៉ាតូឡា អាលី ខេមីណៃផងដែរ។ https://youtu.be/-lV7t9CnHOk

អ៊ីរ៉ង់ចាប់ផ្ដើមធ្លាក់ក្នុងសង្រ្គាមស៊ីវិលហើយ

អ៊ីរ៉ង់ចាប់ផ្ដើមធ្លាក់ក្នុងសង្រ្គាមស៊ីវិលហើយ-កងទ័ពនៃក្រុមចលនាតស៊ូប្រឆាំងរបបផ្ដាច់ការប្រកាសវាយយកបានមូលដ្ឋានទ័ពអ៊ីរ៉ង់១កន្លែង នៅខណៈនេះប្រទេសអ៊ីរ៉ង់កំពុងចាប់ផ្តើមធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលហើយ បន្ទាប់ពីកងទ័ពនៃក្រុមចលនាតស៊ូមួយនៃក្រុមប្រឆាំងបះបោរនឹងរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រកាសពីជ័យជម្នះក្នុងការវាយកាន់កាប់បានមូលដ្ឋានទ័ពពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក្នុងអំឡុងនៃការផ្ទុះមហាបាតុកម្ម។ ជាមួយគ្នានេះកងកម្លាំងចលនាតស៊ូមួយនេះក៏បានប្រកាសពីជោគជ័យដែលពួកគេបានសម្លាប់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ជាច្រើនាក់ទៀតផងក្នុងការវាយកាន់កាប់មូលដ្ឋានទ័ពពីកណ្តាប់ដៃកងឆ្មាំនៃរបបមួយនេះ។ https://youtu.be/X7HsQbmWk1U

ទស្សនៈ៖សេណារីយ៉ូចំនួនបីដែលរបបផ្តាច់ការនៃសាធារណរដ្ឋអីស្លាមអ៊ីរ៉ង់ត្រូវឆ្លងកាត់

សេណារីយ៉ូចំនួនបីដែលរបបផ្តាច់ការនៃសាធារណរដ្ឋអីស្លាមអ៊ីរ៉ង់ត្រូវឆ្លងកាត់ក្នុងអន្តរកាលនៃមហាបាតុកម្ម របបសាធារណរដ្ឋអ៊ីស្លាមដែលបានទទួលជ័យជម្នះនិងឡើងកាន់អំណាចបន្ទាប់ពីបដិវត្តន៍ឥស្លាមឆ្នាំ ១៩៧៩ នៅអ៊ីរ៉ង់ នៅខណៈនេះបាននិងកំពុងប្រឈមមុខនឹងបញ្ហាច្រើនមិនរាប់អស់ ដែលគេអាចរាប់បានថា សង្គ្រាម ការដាក់ទណ្ឌកម្មអន្តរជាតិ ការបោះបោរនៃកម្លាំងខាងក្នុង និងសម្ពាធពីសហគមន៍អន្តរជាតិ។ គូប្រជែងក្នុងស្រុក និងក្រៅប្រទេស បានប្រកាសថា សាធារណរដ្ឋឥស្លាមកំពុងឈានដល់ទីបញ្ចប់ហើយ។ ទោះជាយ៉ាងណា ពីមួយពេលទៅមួយពេល គេមើលឃើញថារដ្ឋាភិបាលអ៊ីរ៉ង់នៅតែអាចរស់រានមានជីវិតបាន តាមរយៈការគាបសង្កត់យ៉ាងតឹងរ៉ឹង និងឃោរឃៅ ខណៈដែលរបបនេះ បានជ្រើសរើសការមិនអើពើនិងការមិនពេញចិត្តរបស់សាធារណៈ ហើយអនុញ្ញាតឱ្យការខឹងសម្បារនោះផ្ទុះឡើង និងស្ងប់ស្ងាត់ទៅវិញដោយឯកឯង។បើយើងក្រឡេកមើលការវិវឌ្ឍន៍ថ្មីៗនៅអ៊ីរ៉ង់ និងទូទាំងមជ្ឈិមបូព៌ា គេសង្កេតឃើញសេណារីយ៉ូសំខាន់ៗចំនួនបីយ៉ាងតិចដែលអាចកើតមានឡើងនៅអ៊ីរ៉ង់ ចំពេលដែលបាតុកម្មទ្រង់ទ្រាយធំកំពុងផ្ទុះឡើង។ដើម្បីជ្រាបថាសេណារីយ៉ូ៣យ៉ាងនេះមានអ្វីខ្លះ សូមអស់លោក លោកស្រី អ្នកនាង កញ្ញា ...

ប្រធានសភាអឺរ៉ុប៖ អ្នកការទូតអ៊ីរ៉ង់ទាំងអស់នៅអឺរ៉ុបលែងជាតំណាងប្រជាជនអ៊ីរ៉ង់ហើយ

ប្រធានសភាអឺរ៉ុបប្រកាសថាអ្នកការទូតអ៊ីរ៉ង់ទាំងអស់ប្រចាំនៅអឺរ៉ុបលែងជាតំណាងភាពស្របច្បាប់របស់ប្រជាជនអ៊ីរ៉ង់ហើយ នៅពេលនេះរបបផ្តាច់ការនៅអ៊ីរ៉ង់ដែលប្រើប្រាស់ការបង្ក្រាបទៅលើបាតុករយ៉ាងសាហាវនិងព្រៃផ្សៃ កំពុងទទួលរងការឆ្លើយតបពីអន្តរជាតិហើយ ដែលនៅខណៈនេះប្រធានសភាអឺរ៉ុប លោកស្រី Roberta Metsola ប្រកាសថាអ្នកការទូតអ៊ីរ៉ង់និងអ្នកតំណាងអ៊ីរ៉ង់ទាំងអស់នៅពេលនេះត្រូវតែទទួលស្គាល់ថារបបនៅអ៊ីរ៉ង់លែងមានភាពស្របច្បាប់តំណាងឱ្យប្រជាជននិងអធិបតេយ្យភាពរបស់អ៊ីរ៉ង់ហើយចាប់ពីលនេះ។ លោកស្រី Roberta Metsolaបានមានប្រសាសន៍ថា សហភាពអឺរ៉ុបមិនផ្តល់ភាពស្របច្បាប់ដល់អ្នកការទូត និងតំណាងអ៊ីរ៉ង់ទាំងអស់ទៀតនោះទេ ខណៈរបបអ៊ីរ៉ង់បច្ចុប្បន្ននេះបានក្លាយជារបបដែលសម្លាប់ប្រជាជនរបស់ខ្លួនទៅហើយ។ https://youtu.be/LX_CoFLaimc

អាមេរិកទទូចឱ្យពលរដ្ឋរបស់ខ្លួនត្រូវចាកចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់

ក្រសួងការបរទេសអាមេរិកទទូចឱ្យពលរដ្ឋរបស់ខ្លួនត្រូវចាកចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់ខណៈលោកត្រាំអាចនឹងបញ្ជាទ័ពអាមេរិកជួយបាតុករ នៅខណៈនេះក្រសួងការបរទេសអាមេរិកបានប្រកាសទទូចឱ្យពលរដ្ឋរបស់ខ្លួនដែលរស់នៅលើទឹកដីអ៊ីរ៉ង់ប្រញាប់ប្រញាល់ចាកចេញពីប្រទេសនេះជាបន្ទាន់ចាប់ពីយប់ថ្ងៃទី១៣ដល់ថ្ងៃទី១៦មករានេះ ខណៈលោកដូ ណាល់ត្រាំបានព្រមានថាអាមេរិកអាចនឹងបញ្ជាទ័ពឱ្យបើកការវាយប្រហារចូលទៅក្នុងទឹកដីអ៊ីរ៉ង់ដើម្បីជួយបាតុករផ្តួលរំលំរបបផ្តាច់ការអាយ៉ាតូឡា អាលី ខេមីណៃ។ ការប្រកាសរបស់ក្រសួងការបរទេសអាមេរិកក៏កើតឡើង ស្របពេលដែលអ៊ីរ៉ង់កំពុងស្ថិតក្នុងស្ថានការណ៍ចលាចលដោយកម្លាំងរុញច្រានរបស់ប្រជាជន និងការសម្លាប់យ៉ាងព្រៃផ្សៃនៃរបបផ្តាច់ការសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ទៅលើបាតុករដែលមកទល់ពេលនេះមានសេចក្តីរាយការណ៍មកថាបាតុករនៅអ៊ីរ៉ង់បានស្លាប់កើនឡើងជាង១២០០០នាក់ហើយ។ https://youtu.be/8krPPmQLNZc

របាយការណ៍អង្គការអន្តរជាតិអ៊ីរ៉ង់បាតុករស្លាប់ជាង12000នាក់

របាយការណ៍ស៊ើបអង្គេតនៃអង្គការអន្តរជាតិអ៊ីរ៉ង់អះអាងថាបាតុករស្លាប់ជាង12000នាក់,បាតុករណាត្រូវបានចាប់ខ្លួនត្រូវព្យួរ យោងតាមរបាយការណ៍ស៊ើបអង្កេតអន្តរជាតិអ៊ីរ៉ង់មួយបានឱ្យដឹងថា រយៈពេល១៦ថ្ងៃនៃការផ្ទុះបាតុកម្មទ្រង់ទ្រាយធំនិងសហាវមិនធ្លាប់មាននៅអ៊ីរ៉ង់ បានបណ្តាល ឱ្យបាតុករប្រមាណជាង១២០០០នាក់ត្រូវបានសម្លាប់ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។ ជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍មកថាកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានប្រើប្រាស់វិធីបង្ក្រាបដោយការព្យួរកប្រហារជីវិត ចំពោះបាតុករដែលហ៊ានចេញមុខតវ៉ាហើយត្រូវបានកងឆ្មាំនៃរបបនេះចាប់ខ្លួនបាន ។ បាតុកម្មនេះត្រូវបានគេចាត់ទុកថា ជាបាតុកម្មទ្រង់ទ្រាយធំដែលរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសហើយមានលក្ខណៈសាហាវព្រៃផ្សៃ ដែលនៅខណៈនេះសភាពការណ៍នៅអ៊ីរ៉ង់បានឈានទៅដល់ការបាញ់សម្លាប់ប្រហារជីវិតទៅលើបាតុករយ៉ាងរង្គាលដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។ https://youtu.be/YGCJot_vCvE

Page 2 of 2 1 2
  • Trending
  • Comments
  • Latest

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist