ដោយសាររបបនយោបាយផ្ដាច់ការ វេណេហ្សូអេឡាក្លាយជាប្រទេសលក់ប្រេងទីផ្សារងងឹតសម្រាប់តែចិន
ចិននិងឥណ្ឌាកំពុងជម្លោះនឹងគ្នារឿងដណ្ដើមដីតាមព្រំដែន -ឥណ្ឌាថាចិនធ្វើសំណង់មួយលើដីព្រំដែនឥណ្ឌា

Tag: អ៉ីរ៉ង់

តានតឹងខ្លាំងកិច្ចប្រជុំUNSC ៖ អាមេរិកថ្កោលទោសអ៊ីរ៉ង់រំលោភច្បាប់អន្តរជាតិ និងព្រមានថា ជម្រើសទាំងអស់នៅលើតុ

យើងសង្កេតឃើញថាភ្លាមៗក្រោយពីបាតុកររាប់ពាន់នាក់ត្រូវបានបាញ់សម្លាប់ដោយឆ្មាំសន្តិសុខអ៊ីរ៉ង់ ក្នុងការតវ៉ាដ៏ធំទាញទម្លាក់របបផ្ដាច់ការនៅអ៊ីរ៉ង់ហើយការតវ៉ាកំពុងបន្ត សហរដ្ឋអាមេរិកនៃរដ្ឋការលោកត្រាំចេញមុខខ្លាំងណាស់ដោយផែនការវាយប្រហារលើគោលដៅរបស់កងទ័ពអ៊ីរ៉ង់ដែលលោកត្រាំជាប្រតិបត្តិការការពារសេរីភាពរបស់ប្រជាជនអ៊ីរ៉ង់។បន្ថែមលើសពីនេះ អាមេរិកកំពុងធ្វើចលនាកងទ័ព និងសព្វាវុធនៅតំបន់មជ្ឈិមបូព៌ាដើម្បីត្រៀមរៀបចំអន្តរាគមន៍ជួយបាតុករ បើលោកត្រាំនៅតែមើលឃើញបាតុករបន្តស្លាប់ច្រើនរយនាក់ជារៀងរាល់ថៃ្ង ជាពិសេសលោកត្រាំប្រឆាំងដាក់ខាតការប្រហារជីវិតបាតុករ។ ក្នុងសំណុំរឿងនេះពិភពលោកកំពុងបារម្ភថាបើបាតុករនៅតែតវ៉ាដាក់ផែនការទំលាក់របបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ គឺបាញ់សម្លាប់បាតុករដោយកងឆ្មាំសន្តិសុខអ៊ីរ៉ង់នៅតែបន្ត ។ ក្នុងស្ថានភាពនេះហើយដែលអាមេរិកកំពុងធ្វើចលនាកងទ័ពនិងសព្វាវុធ នៅតំបន់មជ្ឈិមបូព៌ា ត្រៀមវាយប្រហារអ៊ីរ់ង់។ ដោយបារម្ភដូចនេះ យើងសង្កេតឃើញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំរបស់ខ្លួន។ក្នុងប្រជុំពិសេសនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏តានតឹងដោយភាគីនិយមួយប្រកាន់ភាពខ្លាំងនិងត្រឹមត្រូវរបស់ខ្លួនជានិច្ច។ ដូច្នេះ ក្រុមងារងារ7s-info បានធ្វើការស្រាវជ្រាវ និងសូមង្ហាញទស្សនៈខ្លះៗ ជុំវិញភាពតានតឹងនៅនៅកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាជាតិក្នុងសំណុំរឿងមហាបាតុករកម្មនៅអ៊ីរ៉ង់ដែលសហរដ្ឋអាមេរិកត្រៀមអន្តរជាតិជួយបាតុករទម្លាក់របបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ដែលពួកបស្ចឹមប្រទេសហៅថាជាកំពូលរបបផ្ដាច់ការនៅសេសសល់ចុងក្រោយនៅមជ្ឈិមបូព៌ាចាប់តាំងបដិវត្តន៍ផ្ការីកពិភពអារ៉ាប់នៅឆ្នាំ២០១១មកនោះ។ដើម្បីជ្រាប សូមអស់លោក លោកស្រី មកតាមរយៈការធ្វើសេចក្ដីរាយការណ៍និងការកត់សំគាល់ របស់លោកនួនបូរិន មានដូចតទៅនេះ៖ 🔊 ចុចលើវីដេអូ ដើម្បីបើកសំឡេង

សង្គ្រាមផ្ទុះហើយនៅអ៊ីរ៉ង់! ៤ខេត្តភាគខាងលិច កងឆ្មាំបដិវត្តន៍បញ្ជូនទ័ពទប់ទល់កងទ័ពសេរីភាពអ៊ីរ៉ង់

នៅខណៈនេះរដ្ឋាភិបាលសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវបានរាយការណ៍មកថាបានបញ្ជូនកងទ័ពនិងសព្វាវុធជាច្រើនយ៉ាងប្រញាប់ប្រញាល់ទៅជួយច្បាំងនឹងកងទ័ពបដិវត្តន៍ឥស្លាមអ៊ីរ៉ង់នៅតាមបណ្តាលខេត្តមួយចំនួនដែលកំពុងធ្លាក់ក្នុងសង្គ្រាមស៊ីវិលដោយការវាយរុញច្រានពីសំណាក់កងទ័ពចលនាតស៊ូសេរីភាពអ៊ីរ៉ង់Kurdistan។ 🔊 ចុចលើវីដេអូ ដើម្បីបើកសំឡេង តាមសេចក្តីរាយការណ៍មួយបានឱ្យដឹងថា ការបញ្ជូនទ័ពភ្លាមៗរបស់រដ្ឋាភិបាលអ៊ីរ៉ង់គឺកើតឡើងបន្ទាប់ពីកងទ័ពសេរីភាពអ៊ីរ៉ង់Kurdistanវាយកាន់កាប់បានមូលដ្ឋានយោធារបស់អ៊ីរ៉ង់នៅទីក្រុងMahan ភាគខាងលិចនៃប្រទេសអ៊ីរ៉ង់។ ជាមួយគ្នានេះក៏មានសេចក្តីរាយការណ៍មកថា សព្វាវុធមួយចំនួនដូចជា រថក្រោះ រថពាសដែក ត្រូវបានបញ្ជូនចូលទៅក្នុងតំបន់ភាគខាងលិចអ៊ីរ៉ង់ ខណៈគេក៏បានដឹងថាកងទ័ពសេរីភាពអ៊ីរ៉ង់Kurdistan កំពុងធ្វើការប្រយុទ្ធប្រឆាំងនឹងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និងកងកម្លាំងប្រូកស៊ីនៅក្នុងខេត្តយ៉ាងតិចចំនួន៤ ដែលស្ថិតនៅភាគខាងលិចប្រទេសអ៊ីរ៉ង់ដូចជា ខេត្តKermanshah , Ilam, Kurdistan, និងខេត្តBakhtiari ។ ការផ្ទុះការប្រយុទ្ធគ្នាដ៏ខ្លាំងនៅពេលនេះ គឺដោយសារកងម្លាំងតស៊ូសេរីភាពអ៊ីរ៉ង់Kurdistan ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជននៅក្នុងខេត្តនេះដោយប្រជាជនទាំងនោះបានចូលរួមជាមួយកងទ័ពសេរីភាពអ៊ីរ៉ង់ហើយបានចាប់យកអាវុធពីកងទ័ពនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចេញពីឃ្លាំងស្តុកអាវុធទៀតផងក្នុងអំឡុងការផ្ទុះឡើងនូវបាតុកម្មដែលបានកើតឡើងក្នុងប៉ុន្មានថ្ងៃមកនេះ។កងកម្លាំងតស៊ូនៃកងទ័ពជាតិKurdistan បានប្រកាសពីជំហររបស់ខ្លួនក្នុងការគាំទ្រប្រជាជនដើម្បីផ្តួលរំលំរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ក្រោមការដឹកនាំរបស់កំពូលជនផ្តាច់ការអាយ៉ាតូឡា អាលី ខេមីណៃ។ នៅពេលនេះការប្រយុទ្ធគ្នាកំពុងឈានទៅរកភាពសាហាវកាន់តែខ្លាំងឡើង ដោយក្រុមចលនាតស៊ូបានបំពាក់ដោយអាវុធរហូតដល់កាំភ្លើងធំនិងបានបើកការបាញ់ប្រហារទៅក្នុងទីតាំងកងទ័ពនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ទៀតផង។ ក្រុមចលនាតស៊ូKurdistan ...

ឱសានវាទ24 ម៉ោងបានកន្លងទៅ តើអាមេរិកអាចនឹងឆ្លើយតបអ៊ីរ៉ង់ដោយអន្តរាគមន៍យោធាឬទេ?

មហាបាតុកម្មដ៏សាហាវ និងហិង្សានៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានចាប់ផ្តើមផ្ទុះឡើងតាំងពីថ្ងៃទី ២៨ ខែធ្នូ បានធ្វើឱ្យស្ថានភាពក្នុងប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះកាន់តែតានតឹង ហើយនាំឱ្យមានការប៉ះទង្គិចដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា បាតុកររាប់ពាន់នាក់ត្រូវបានសម្លាប់ មនុស្សច្រើនម៉ឺននាក់រងរបួសនិងចាប់ខ្លួនជិត២០០០០ ក្នុងអំឡុងពេលមានការបង្ក្រាបរបស់កងឆ្មាំបដិវត្តន៍ឥស្លាមមកលើប្រជាជនដែលមកប្រមូលផ្តុំគ្នាតវ៉ាតាមដងផ្លូវ។ការតវ៉ាទ្រង់ទ្រាយធំមិនធ្លាប់មាននេះ ត្រូវបានគេដឹងថាបានកើតឡើងបន្ទាប់ពីរូបិយប័ណ្ណអ៊ីរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំង ដែលបានបង្កើនសម្ពាធលើស្ថានភាពសេដ្ឋកិច្ច និងការមិនពេញចិត្តក្នុងចំណោមប្រជាជនអ៊ីរ៉ង់ជាច្រើន។ ខណៈការសម្លាប់រង្គាលលើប្រជាជននៅតែបន្តកើនឡើងឥតឈប់ឈរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានទៅកាន់ទីក្រុងតេអេរ៉ង់ជាញឹកញាប់ថា ប្រសិនបើកងកម្លាំងសន្តិសុខអ៊ីរ៉ង់បន្តសម្លាប់បាតុករ ទីក្រុងវ៉ាស៊ីនតោនអាចពិចារណាធ្វើអន្តរាគមន៍យោធា ឬចាត់វិធានការដ៏តឹងរ៉ឹងបំផុត។លោក Trump បាននិយាយកាលពីថ្ងៃពុធថា លោកបានទទួលដំណឹងថា ការប្រហារជីវិតលើបាតុករប្រឆាំងរដ្ឋាភិបាលនៅអ៊ីរ៉ង់ កំពុងត្រូវបានផ្អាក។ លោកបានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា ទោះបីជាព័ត៌មាននេះត្រូវការការបញ្ជាក់បន្ថែមក៏ដោយ ...

កងទ័ពបះបោរដើម្បីសេរីភាពអ៊ីរ៉ង់ប្រមូលផ្ដុំតាមព្រំដែនអ៊ីរ៉ាក់ រង់ចាំវាយចូលអ៊ីរ៉ង់ផ្ដួលរបបផ្ដាច់ការអាលីខេមេណៃ

ក្រុមកម្លាំងចលនាតស៊ូដើម្បីសេរីភាពអ៊ីរ៉ង់ប្រកាសថានៅខណៈនេះពួកគេបានរៀបចំប្រមូលផ្តុំគ្នានិងធ្វើចលនាប្រដាប់អាវុធដើម្បីជួយបាតុករត្រៀមផ្តួលរំលំរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ ក្រុមកម្លាំងតស៊ូនេះក៏បានអះអាងថានៅពេលនេះពួកគេកំពុងរង់ចាំការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកចូលក្នុងទឹកដីអ៊ីរ៉ង់និងចលនាបះបោរក្នុងប្រទេសអ៊ីរ៉ង់តែប៉ុណ្ណោះ បន្ទាប់មកក្រុមនេះនឹងបើកការវាយលុកចូលព្រមៗគ្នាដើម្បីឈានទៅរកការទាញទម្លាក់របបផ្តាច់ការនេះឱ្យដួលរលំតែម្តង។ ក្រុមកម្លាំងចលនាតស៊ូដើម្បីសេរីភាព ត្រូវបានគេដឹងថាកំពុងស្ថិតនៅជើងភ្នំមួយ ក្នុងទឹកដីនៃប្រទេសអ៊ីរ៉ាក់ដែលមានព្រំដែនជាប់នឹងប្រទេសអ៊ីរ៉ង់។ https://youtu.be/K38pyDpC6uI ក្រុមចលនាបះបោរប្រឆាំងនឹងរបបផ្តាច់ការនៅអ៊ីរ៉ង់នេះ ក៏បានបញ្ជាក់តាមការពិតពួកគេចង់ផ្តួលរំលំរបបអាយ៉ាតូឡា អាលី ខេមីណៃ ក្នុងន័យនយោបាយប៉ុណ្ណោះ ដោយសារតែរបបនេះមិនទទួលស្គាល់ភាពស្របច្បាប់នៃគណបក្សប្រជាធិបតេយ្យរបស់ពួកគេ ហើយបានចោទប្រកាន់ថាក្រុមនេះជាក្រុមភរវករបរទេស។ បើតាមសចក្តីរាយការណ៍ក៏បានឱ្យដឹងថា នៅតាមព្រំដែននៃប្រទេសអ៊ីរ៉ាក់កំពុងរងការរឹតបន្តឹងយ៉ាងខ្លាំង ដោយនៅពេលនេះក្រុមចលនាបះបោរប្រឆាំងនឹងរបបផ្តាច់ការនៅអ៊ីរ៉ង់កំពុងតែប្រមូលផ្តំសាមគ្គីគ្នាតែមួយជាមួយនឹងក្រុមចលនាផ្សេងៗទៀត ដើម្បីចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ដោយពួកគេរង់ចាំអន្តរាគមន៍យោធាពីសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ មហាបាតុកម្មដែលបានផ្ទុះឡើងនៅអ៊ីរ៉ង់នេះត្រូវបានគេធ្វើសេចក្តីរាយការណ៍មកថា បានឆក់យកជីវតមនុស្សជិត២ម៉ឺននាក់ ហើយបាតុករដែលកំពុងរងរបួសក៏បន្តបាត់បង់ជីវិតជាច្រើននាក់ដោយគ្មានការជួយសង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យ ខណៈបាតុករមួយចំនួនទៀតកំពុងត្រូវបានឃុំខ្លួនដោយអាជ្ញាធរ។ យ៉ាងណានៅខណៈនេះបាតុករជាច្រើននាក់នៅតែបន្តចេញមកតាមដងផ្លូវនានានៅបណ្តាទីក្រុងនានា ទូទាំងប្រទេសដើម្បីធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលនៃរបបនេះចុះចេញជាតំណែង ចំណែកក្រុមកងសន្តិសុខ និងកងឆ្មាំបដិវត្តន៍ឥស្លាមក៏នៅតែបន្តបង្ក្រាបដោយការបាញ់សម្លាប់ទៅលើបាតុករ។ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ទាំងនោះបានចោទប្រកាន់ប្រជាជនរបស់ខ្លួនដែលចេញធ្វើបាតុកម្មថាជាក្រុមភេរវករបរទេស ហើយអះអាងថាការសម្លាប់ទៅលើពួកគេជាវិធីល្អបំផុតជាជាងឱ្យពួកគេងាកមកសម្លាប់លើខ្លួននិងក្រុមកងសន្តិសុខ។ នៅក្នុងស្ថានភាពដ៏ឃោរឃៅនេះ ...

កងនាវាផ្ទុកយន្តហោះអាមេរិកសម្រុកទៅកាន់តំបន់មជ្ឈិមបូព៌ាខណៈយន្តហោះB-52កំពុងហោះល្បាត

កងនាវាផ្ទុកយន្តហោះអាមេរិកសម្រុកទៅកាន់តំបន់មជ្ឈិមបូព៌ាខណៈយន្តហោះទម្លាក់គ្រាប់បែកB-52កំពុងហោះល្បាត សហរដ្ឋអាមេរិកនៅពេលនេះកំពុងធ្វើចលនាសព្វាវុធយោធារបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយការបញ្ជូននាវាផ្ទុកយន្តហោះចេញពីសមុទ្រខាងកើតឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា និងមានការអមដំណើរដោយនាវាចម្បាំងនិងនាវាមុជទឹកផងដែរ។ ការដាក់ពង្រាយនូវនាវាចម្បាំងនេះបានកើតឡើងបន្ទាប់ពីភាពតានតឹងនៅតំបន់មជ្ឈិមបបូព៌ាបានផ្ទុះឡើងជាថ្មីម្តងទៀតជាមួយសហរដ្ឋអាមេរិក ខណៈលោកដូ ណាល់ត្រាំអះអាងថាលោកអាចនឹងបើកប្រតិបត្តិការយោធាវាយប្រហារចូលទៅក្នុងប្រទេសអ៊ីរ៉ង់ បើរបបផ្តាច់ការមួយនេះនៅតែបង្កបង្ក្រាបដោយការបាញ់សម្លាប់ទៅលើប្រជាជន។ បើតាមទីបញ្ជាកការកណ្តាលរបស់កងទ័ពសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា បានឱ្យដឹងថាចលនានៃការដាក់ពង្រាយកងនាវាចម្បាំងសហរដ្ឋអាមេរិកនោះ យ៉ាងហោចណាស់នឹងរួមបញ្ចូលនាវាផ្ទុកយន្តហោះចំនួនពីរគ្រឿងគឺUSS Abraham Lincoln និង USS Theodore Roosevelt ដែលនឹងដាក់ពង្រាយនៅតំបន់ឈូងសមុទ្រពែក្សចាប់ពីសប្តាហ៍នេះតទៅ ។ https://youtu.be/-KWvm0923Aw ទន្ទឹមគ្នានេះ យន្តហោះចម្បាំងចំនួន១០០គ្រឿងនឹងត្រូវដាក់ពង្រាយលើនាវាផ្ទុកយន្តហោះ នោះផងដែរ។ តាមមន្ត្រីនៃមន្ទីរប៉ង់តាហ្គោនបានឱ្យដឹងថា ការដាក់ពង្រាយសព្វាវុធយោធារួមមាន នាវាផ្ទុកយន្តហោះ នាវាចម្បាំង នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និង យន្តហោះចម្បាំង ...

សហរដ្ឋអាមេរិក៖ ជម្រើសទាំងអស់ស្ថិតនៅលើតុរួចស្រេច ប្រសិនបើការសម្លាប់រង្គាលប្រឆាំងនឹងអ៊ីរ៉ង់នៅតែបន្ត

សេតវិមាននិយាយថា «ជម្រើសទាំងអស់នៅតែមាននៅលើតុ» សម្រាប់សហរដ្ឋអាមេរិកដើម្បីចាត់វិធានការយោធាប្រឆាំង លើអ៊ីរ៉ង់ ដោយបញ្ជាក់ជាថ្មីថា ទីក្រុងតេអេរ៉ង់នឹងប្រឈមមុខនឹង ផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើការសម្លាប់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលឥស្លាមអ៉ីរ៉ង់ នៅតែបន្ត។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump និងក្រុមរដ្ឋបាលរបស់លោកបានទាក់ទងផ្ទាល់ទៅកាន់ប្រទេសអ៊ីរ៉ង់ដោយព្រមានថា ប្រសិនបើការសម្លាប់ក្រុមបាតុករនៅតែបន្ត នឹងមានផលវិបាកធ្ងន់ធ្ងរចំពោះរដ្ឋាភិបាលអ៉ីរ៉ងបច្ចុប្បន្ន។លោកស្រី Leavitt បានប្រាប់អ្នកយកព័ត៌មានថា “នៅថ្ងៃនេះ លោកប្រធានាធិបតីបានទទួលដំណឹងថា ការប្រហារជីវិតបាតុករចំនួន ៨០០ នាក់ ដែលត្រូវបានគ្រោងទុកកាលពីម្សិលមិញ ...

មេបញ្ជាការ IRGC ព្រមានឆ្លើយតបភ្លាមៗ បើអាមេរិក–អ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់

មេបញ្ជាការនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានសហរដ្ឋអាមេរិក អ៊ីស្រាអែល និងក្រុមដែលចោទថាជាទាហានស៊ីឈ្នួល Daesh ថា ការវាយប្រហារណាមួយមកលើអ៊ីរ៉ង់នឹងរងការឆ្លើយតបយ៉ាងធ្ងន់ធ្ងរនិងឆាប់រហ័ស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកឧត្តមសេនីយ៍ឯក Mohammad Pakpour បាននិយាយថា កងកម្លាំងនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់នៅតែត្រៀមសង្គ្រាមក្នុងកម្រិតខ្ពស់បំផុតដើម្បីប្រឆាំងផែនការណាមួយ ដែលរៀបចំឡើងដោយសេតវិមាន និងទីក្រុង Tel Aviv។លោកឧត្តមសេនីយ៍ Pakpour បានពិពណ៌នាអំពីអ្នកដែលនៅពីក្រោយភាពចលាចលដែលកំពុងកើតឡើងថ្មីៗនេះថាជា «ទាហានស៊ីឈ្នួលបែប Daesh» ដែលធ្វើប្រតិបត្តិការក្រោមការដឹកនាំរបស់មហាអំណាចបរទេស។ ឧត្តមសេនីយ៍ Pakpour បានមានប្រសាសន៍ថា “កងកម្លាំង IRGC ដ៏មានអំណាច កំពុងស្ថិតក្នុងកម្រិតកំពូលនៃការត្រៀមខ្លួនរួចជាស្រេច ...

អ៊ីរ៉ង់បើកដែនអាកាសឡើងវិញ បន្ទាប់ពីរងការគំរាមវាយប្រហារពីអាមេរិក

យោងតាមអាជ្ញាធរអាកាសចរណ៍អាមេរិក អ៊ីរ៉ង់បានបិទដែនអាកាសរបស់ខ្លួនជាបណ្តោះអាសន្នចំពោះជើងហោះហើរភាគច្រើន បន្ទាប់ពីរងការគំរាមពីសំណាក់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រឆាំងនឹងប្រទេសនេះ។ បើតាមការជូនដំណឹងដែលបានបង្ហោះដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក (FAA) ជើងហោះហើរភាគច្រើនត្រូវបានហាមឃាត់ពីដែនអាកាសអ៊ីរ៉ង់រវាងម៉ោង 1:45 ព្រឹក និង 4:00 ព្រឹក ម៉ោងក្នុងស្រុក (22:15 ដល់ 00:30 GMT) និងម្តងទៀតចាប់ពីម៉ោង 4:44 ព្រឹក ដល់ 7 ព្រឹក (01:14 ដល់ 03:30 GMT) នៅថ្ងៃព្រហស្បតិ៍។ ...

អធិការបតីអាល្លឺម៉ង់៖របបនៅអ៊ីរ៉ង់លែងតំណាងភាពជាមេដឹកនាំរបស់ប្រជាជនអ៊ីរ៉ង់ហើយ-ថៃ្ងអវសានក៏មកដល់ដែរ

នៅខណៈរបបផ្តាច់ការនៅអ៊ីរ៉ង់ឈានដល់ការសម្លាប់ប្រជាជនរបស់ខ្លួនដែលផ្ទុះការតវ៉ា ពិភពលោកកំពុងសម្លឹងមើលអ៊ីរ៉ង់កំពុងក្លាយជាប្រទេសមួយដែលលែងតំណាងភាពស្របច្បាប់ដល់ប្រជាជននិងអធិបតេយ្យភាពរបស់ខ្លួនទៀតហើយ ។ អធិកាបតីអាល្លឺម៉ង់លោក Friedrich Merz បានចេញសារប្រាប់ទៅកាន់ពិភពលោកថា របបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់បច្ចុប្បន្ននេះមិនមានភាពសក្តិសមក្នុងការតំណាងឱ្យប្រជាជនរបស់ខ្លួនដោយភាពស្របច្បាប់នោះទេ ខណៈលោកចោទសួរថាតើនៅសល់រយៈពេលប៉ុន្មានថ្ងៃទៀតដែលរដ្ឋាភិបាលនៃរបបនេះនៅមានជីវិត។ អធិកាបតីអាល្លឺម៉ង់លោក Friedrich Merz ក៏បានលើកឡើងថាប្រជាជនកំពុងតែងើបឡើងប្រឆាំងនឹងរបបនេះ។ ជាការឆ្លើបតបនឹងសាររបស់អធិការបតីអាល្លឺម៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានថ្កោលទោសសហព័ន្ធអាល្លឺម៉ង់ជាមួយនឹងសារបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនឱ្យដឹងថា ក្នុងចំណោមរដ្ឋាភិបាលទាំងអស់ រដ្ឋាភិបាលមួយនៅអាល្លឺម៉ង់ប្រហែលជារដ្ឋាភិបាលអាក្រក់បំផុតក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្ស ។ ជាមួយគ្នានេះ លោក Abbas Araghchi ក៏បានលើកឡើងជាការចោទសួរថានៅពេលដែលអ៊ីរ៉ង់កម្ចាត់ក្រុមភេរវករដែលសម្លាប់ជនស៊ីវិលនិងមន្ត្រីប៉ូលីស អធិការបតីអាល្លឺម៉ង់បែរជាលើកឡើងថាអពើហិង្សានេះបង្ហាញពីកម្សោយ។ លោកបន្តសួរជាសំណួរថាតើត្រូវនិយាយពីអ្វីនៅពេលដែលលោកបង្ហាញការគាំទ្រទាំងស្រុងចំពោះការសម្លាប់ជនជាតិប៉ាលេស្ទីន៧ម៉ឺននាក់នៅហ្កាហ្សា។ លោក Abbas ...

ប្រជាជនអ៊ីរ៉ង់បន្តបាតុកម្ម១៩០ទីក្រុងក្រោយពីលោកត្រាំលើកទឹកចិត្តផ្ដួលឱ្យបានរបបផ្ដាច់ការមួយនេះ

ប្រជាជនអ៊ីរ៉ង់បន្តបាតុកម្ម១៩០ទីក្រុងក្រោយពីលោកត្រាំលើកទឹកចិត្តផ្ដួលឱ្យបានរបបផ្ដាច់ការខណៈបាតុករស្លាប់កើន២០០០០នាក់ នៅខណៈនេះប្រជាជនអ៊ីរ៉ង់ភ្លូកទឹកភ្លូកដីបាននាំគ្នាបន្តផ្ទុះបាតុកម្មនៅបណ្តាទីក្រុងចំនួន១៩០នៅទូទាំងទីក្រុងដើម្បីឈានទៅរកការផ្តួលរំលំទាំងស្រុងនៃរបបផ្តាច់ការអាយ៉ាតូឡា អាលី ខេមីណៃ បន្ទាប់ពីលោកដូ ណាល់ត្រាំបានលើកទឹកចិត្តប្រជាជនដែលជាបាតុករទាំងនោះឱ្យបន្តធ្វើបាតុកម្មកាន់តែខ្លាំងឡើងរហូតផ្តួលឱ្យបាននូវរបបផ្តាច់ការមួយនេះ។លោកដូ ណាល់ត្រាំបានលើកឡើងថា នៅពេលនេះអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកកំពុងឆ្ពោះទៅកាន់អ៊ីរ៉ង់ហើយ ខណៈលោកបានសន្យាប្រឆាំងនឹងរដ្ឋាភិបាលនៃសាធារណរដ្ឋឥស្លាមមួយនេះ បើរបបមួយនេះនៅតែបន្តបង្ក្រាបដោយការបាញ់សម្លាប់ទៅលើបាតុករ។ ស្របពេលបាតុកម្មកំពុងផ្ទុះឡើងកាន់តែខ្លាំងរីករាលដាលទូទាំងប្រទេស ក៏មានសេចក្តីរាយការណ៍មកថាបាតុករដែលបានបាត់បង់ជីវិតបានកើនឡើងដល់ចំនួន២០០០០នាក់ហើយ។ https://youtu.be/4km_i9TUFv8

Page 1 of 2 1 2
  • Trending
  • Comments
  • Latest

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist