ដោយសាររបបនយោបាយផ្ដាច់ការ វេណេហ្សូអេឡាក្លាយជាប្រទេសលក់ប្រេងទីផ្សារងងឹតសម្រាប់តែចិន
ចិននិងឥណ្ឌាកំពុងជម្លោះនឹងគ្នារឿងដណ្ដើមដីតាមព្រំដែន -ឥណ្ឌាថាចិនធ្វើសំណង់មួយលើដីព្រំដែនឥណ្ឌា

Tag: វេណេហ្សូអេឡា

ដោយសាររបបនយោបាយផ្ដាច់ការ វេណេហ្សូអេឡាក្លាយជាប្រទេសលក់ប្រេងទីផ្សារងងឹតសម្រាប់តែចិន

ដោយសាររបបនយោបាយផ្ដាច់ការ វេណេហ្សូអេឡាក្លាយជាប្រទេសលក់ប្រេងទីផ្សារងងឹតសម្រាប់តែចិន

ប្រទេសជាច្រើននៅលើពិភពលោកបានទទួលស្គាល់ថាប្រទេសវេណេហ្ស៊ូអេឡាគឺជាជង្រុកប្រេងដ៏ធំបំផុតមួយនៅតំបន់អាមេរិកខាងត្បូង ដែលផ្ទុកប្រេងរហូតដល់៣០៣ពាន់លានបារ៉ែលស្មើនឹង១៧ភាគរយនៃប្រេងសរុបនៅលើសកលលោក។ យ៉ាងណានៅពេលនេះមានចំណោទបញ្ហាបានចោទឡើងជាសាធារណៈថាតើហេតុអ្វីបានជាប្រទេសដែលសម្បូរទៅដោយធនធានប្រេងដូចវេណេហ្ស៊ូអេឡានិងធ្លាប់ជាប្រទេសដែលបូមប្រេងបានច្រើនផងដែរនោះ នៅពេលនេះបែរជាមិនអាចធ្វើបានដូចកាលពីមុន។ យ៉ាងណាអ្នកជំនាញបានលើកឡើងថា បើទោះបីជាប្រទេសនោះមានប្រេងច្រើនបំផុតក៏ដោយក្តី ក៏ប្រទេសនោះមិនអាចផលិតប្រេងបានដោយងាយស្រួលសម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោកនោះឡើយ។ ជាក់ស្តែងទ្រព្យសម្បត្តិប្រេងដ៏មហាសាលរបស់វេណេហ្សូអេឡាត្រូវបានអ្នកជំនាញចាត់ទុកថា ជាប្រភេទប្រេងធ្ងន់ដែលដំណើរការនៃការផលិតត្រូវបានអ្នកជំនាញសរសេររៀបរាប់ថា វាទាមទារឱ្យមានភាពចាំបាច់ចំនួន៤យ៉ាង។ ភាពចាំបាច់ទី១គឺឧបករណ៍ខួងឯកទេស ទី២របៀបដែលធ្វើឱ្យប្រងធ្ងន់ក្លាយជាប្រេងដែលអាចនាំចេញបាន ទី៣ ការថែទាំអណ្តូងប្រេងជាប្រចាំទប់ស្កាត់ការកកស្ទះប្រេង និងធាតុសំខាន់ទី៤គឺការប្រើប្រាស់សារធាតុគីមីពិសេសដើម្បីជំរុញឱ្យប្រេងនោះមានសភាពស្តើងដែលនាំឱ្យមានភាពងាយស្រួលក្នុងការបង្ហូរ។ នេះបង្ហាញថា ត្បិតតែប្រទេសវេណេហ្ស៊ូអេឡាជាប្រទេសដែលមានទុនបម្រុងប្រេងដ៏ច្រើនមហាសាល ប៉ុន្តែកង្វះប្រសិទ្ធភាពនៃវិធីសាស្ត្រក្នុងការប្រើប្រាស់ឧបករណ៍ទាញយកប្រេងបានក្លាយជាឧបសគ្គសម្រាប់ប្រទេសនេះក្នុងដំណើរការទាញយកប្រេងនិងដឹកជញ្ជូន។ក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ ការសម្រេចចិត្តខុសផ្នែកនយោបាយទាំងក្នុងនិងក្រៅប្រទេសក៏បានទាញឱ្យប្រព័ន្ធដំណើរការផលិតប្រេងបានដួលរលំ។ ដូចជាកូដកម្មនៅក្នុងឆ្នាំ២០០០ ទៅ២០០៣ បានផ្ទុះឡើងនៅក្នុងក្រុមហ៊ុនប្រេងរដ្ឋមួយ ដែលនៅពេលនោះរដ្ឋបានបណ្តេញបុគ្គលិកប្រមាណជា២០០០០នាក់ប្រហែលនឹង៤០% ដែលក្នុងចំណោមបុគ្គលិកទាំងនោះត្រូវបានគេដឹងថាពួកគេបានកាន់តួនាទីជាវិស្វករ ជាអ្នកគ្រប់គ្រងដែលដឹងពីរបៀបដោះស្រាយបញ្ហាប្រេងឆៅនៅក្នុងប្រទេសវេណេហ្សូអេឡា ។ ការបណ្តេញបុគ្គលិកទាំងនោះចេញពីក្រុមហ៊ុនរដ្ឋវេណេហ្សូអេឡា គឺជាកាបោសសម្អាតរបស់រដ្ឋាភិបាលលោកHugo Chavez ដើម្បីចម្រាញ់យកតែអ្នកស្មោះត្រង់ប៉ុណ្ណោះ។ ...

អាមេរិករឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងទៀតពាក់ព័ន្ធជាមួយវេណេស៊ុយអេឡា មុនTrumpនិងMachado ជួបគ្នា

មន្ត្រីអាមេរិកនិយាយថា សហរដ្ឋអាមេរិកបានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងទៀតហើយដែលមានទំនាក់ទំនងជាមួយប្រទេសវេណេស៊ុយអេឡានៅក្នុងតំបន់ការ៉ាប៊ីន កប៉ាល់និងគឺជាកាប៉ាល់ទីប្រាំមួយដែលត្រូវបានអាមេរិករឹបអូសចាប់តាំងពីពាក់កណ្តាលខែធ្នូឆ្នាំ២០២៥មក។ សហរដ្ឋអាមេរិកបានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងទៀតដែលមានទំនាក់ទំនងជាមួយប្រទេសវេណេស៊ុយអេឡា នេះបើយោងតាមមន្ត្រីអាមេរិកបានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ គឺមុនពេល កិច្ចប្រជុំរវាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ និង មេបក្សប្រឆាំងវេណេហ្សអូឡា លោកស្រី ម៉ារីយ៉ា កូរិណា ម៉ាឆាដូ។   ការរឹបអូសនេះគឺជានាវាទីប្រាំមួយដែលត្រូវបានកំណត់គោលដៅចាប់តាំងពីពាក់កណ្តាលខែធ្នូឆ្នាំ២០២៥ ដែលដឹកប្រេងរបស់ប្រទេសវេណេស៊ុយអេឡា ឬធ្លាប់ដឹកប្រេងពីមុនមក។ មន្ត្រីទាំងនោះ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា ការរឹបអូសនេះបានកើតឡើងនៅក្នុងតំបន់ការ៉ាប៊ីន។ បញ្ជាការភាគខាងត្បូងរបស់យោធាអាមេរិកបានបញ្ជាក់ពីប្រតិបត្តិការមុនពេលថ្ងៃរះ ដោយនិយាយថាកងកម្លាំងអាមេរិកបានចាប់រឹបអូសនាវា Motor/Tanker Veronica ដែលកំពុងធ្វើសកម្មភាពប្រឆាំងនឹងការដាក់ឱ្យនៅដាច់ដោយឡែករបស់ប្រធានាធិបតី ដូណាល់ ...

  • Trending
  • Comments
  • Latest

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist