ទស្សនៈ៖ ហេតុអ្វីអាមេរិកដាក់មូលដ្ឋានទ័ពពាសពេញមជ្ឈិមបូព៌ា?
សហរដ្ឋអាមេរិកត្រូវបានគេដឹងថា មានមូលដ្ឋានយោធាជាច្រើននៅតំបន់មជ្ឈិមបូព៌ាដែលគេមើលឃើញថាវាជាការបង្ហាញអំណាចយោធារបស់ខ្លួនជាយុទ្ធសាស្ត្រនៅក្នុងតំបន់នេះ។ មូលដ្ឋានយោធាអាមេរិកទាំងនោះមានទីតាំងស្ថិតនៅប្រទេសមួយចំនួននៅក្នុងតំបន់មជ្ឈិមបូព៌ាដូចជា ប្រទេសបារ៉ែន ប្រទេសកាតា គុយវ៉ែត សហព័ន្ធអារ៉ាប់រួម អ៊ីរ៉ាក់ ហ្សកដានី និងតួកគីជាដើម។បារ៉ែនគឺជាទីស្នាក់ការកណ្តាលនៃកងនាវាទី៥នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលកងទ័ពអាមេរិកដែលប្រចាំការនៅទីនោះមានតួនាទីទទួលខុសត្រូវលើការឃ្លាំមើលបញ្ហាសន្តិសុខនៅសមុទ្រក្រហម សមុទ្រអារ៉ាប់ និងផ្នែកខ្លះនៃសមុទ្រឥណ្ឌា។ សម្រាប់ប្រទេសកាតា អាមេរិកបានបោះទីតាំងមូលដ្ឋានទ័ពអាកាសរបស់ខ្លួនមានឈ្មោះថា Al-Udeid ដែលមូលដ្ឋានយោធានេះមានទំហំរហូតដល់៥៩ហិកតា ស្ថិតនៅវាលលំហខ្សាច់ខាងក្រៅនៃរដ្ឋធានីដូហា។ មូលដ្ឋានទ័ពអាកាសនេះបានបម្រើការជាទីបញ្ជាការសម្រាប់កងទ័ពអាមេរិកធ្វើប្រតិបត្តិការលាតសន្ធឹងពីអេហ្ស៊ីបភាគខាងលិចរហូតដល់កាហ្សាក់ស្ថានភាគខាងកើត។ កងទ័ពអាមេរិកដែលប្រចាំការនៅមូលដ្ឋានទ័ពអាកាស Al-Udeid ត្រូវបានគេដឹងថាមានចំនួនជាង១០០០០នាក់ ហើយថ្មីៗនេះបើតតាមបញ្ជាការកណ្តាលអាមេរិកក៏បានឱ្យដឹងថាដៃគូក្នុងតំបន់បានបើកការសម្រមសម្រួលថ្មីមួយទៀតនៅឯមូលដ្ឋានទ័ពអាកាស Al-Udeid ក្នុងគោលបំណងពង្រឹងការការពារដែនអាកាសនិងមីស៊ីលរួមគ្នា។ សម្រាប់គុយវ៉ែត អាមេរិកក៏មានមូលដ្ឋានយោធា Camp Arifjan ដែលបម្រើតួនាទីជាទីស្នាក់ការកណ្តាលជួរមុខ និងមូលដ្ឋានទ័ពអាកាស ...


















