ដោយសាររបបនយោបាយផ្ដាច់ការ វេណេហ្សូអេឡាក្លាយជាប្រទេសលក់ប្រេងទីផ្សារងងឹតសម្រាប់តែចិន
ចិននិងឥណ្ឌាកំពុងជម្លោះនឹងគ្នារឿងដណ្ដើមដីតាមព្រំដែន -ឥណ្ឌាថាចិនធ្វើសំណង់មួយលើដីព្រំដែនឥណ្ឌា

Tag: បាតុកម្ម

សង្គ្រាមផ្ទុះហើយនៅអ៊ីរ៉ង់! ៤ខេត្តភាគខាងលិច កងឆ្មាំបដិវត្តន៍បញ្ជូនទ័ពទប់ទល់កងទ័ពសេរីភាពអ៊ីរ៉ង់

នៅខណៈនេះរដ្ឋាភិបាលសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវបានរាយការណ៍មកថាបានបញ្ជូនកងទ័ពនិងសព្វាវុធជាច្រើនយ៉ាងប្រញាប់ប្រញាល់ទៅជួយច្បាំងនឹងកងទ័ពបដិវត្តន៍ឥស្លាមអ៊ីរ៉ង់នៅតាមបណ្តាលខេត្តមួយចំនួនដែលកំពុងធ្លាក់ក្នុងសង្គ្រាមស៊ីវិលដោយការវាយរុញច្រានពីសំណាក់កងទ័ពចលនាតស៊ូសេរីភាពអ៊ីរ៉ង់Kurdistan។ 🔊 ចុចលើវីដេអូ ដើម្បីបើកសំឡេង តាមសេចក្តីរាយការណ៍មួយបានឱ្យដឹងថា ការបញ្ជូនទ័ពភ្លាមៗរបស់រដ្ឋាភិបាលអ៊ីរ៉ង់គឺកើតឡើងបន្ទាប់ពីកងទ័ពសេរីភាពអ៊ីរ៉ង់Kurdistanវាយកាន់កាប់បានមូលដ្ឋានយោធារបស់អ៊ីរ៉ង់នៅទីក្រុងMahan ភាគខាងលិចនៃប្រទេសអ៊ីរ៉ង់។ ជាមួយគ្នានេះក៏មានសេចក្តីរាយការណ៍មកថា សព្វាវុធមួយចំនួនដូចជា រថក្រោះ រថពាសដែក ត្រូវបានបញ្ជូនចូលទៅក្នុងតំបន់ភាគខាងលិចអ៊ីរ៉ង់ ខណៈគេក៏បានដឹងថាកងទ័ពសេរីភាពអ៊ីរ៉ង់Kurdistan កំពុងធ្វើការប្រយុទ្ធប្រឆាំងនឹងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និងកងកម្លាំងប្រូកស៊ីនៅក្នុងខេត្តយ៉ាងតិចចំនួន៤ ដែលស្ថិតនៅភាគខាងលិចប្រទេសអ៊ីរ៉ង់ដូចជា ខេត្តKermanshah , Ilam, Kurdistan, និងខេត្តBakhtiari ។ ការផ្ទុះការប្រយុទ្ធគ្នាដ៏ខ្លាំងនៅពេលនេះ គឺដោយសារកងម្លាំងតស៊ូសេរីភាពអ៊ីរ៉ង់Kurdistan ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជននៅក្នុងខេត្តនេះដោយប្រជាជនទាំងនោះបានចូលរួមជាមួយកងទ័ពសេរីភាពអ៊ីរ៉ង់ហើយបានចាប់យកអាវុធពីកងទ័ពនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចេញពីឃ្លាំងស្តុកអាវុធទៀតផងក្នុងអំឡុងការផ្ទុះឡើងនូវបាតុកម្មដែលបានកើតឡើងក្នុងប៉ុន្មានថ្ងៃមកនេះ។កងកម្លាំងតស៊ូនៃកងទ័ពជាតិKurdistan បានប្រកាសពីជំហររបស់ខ្លួនក្នុងការគាំទ្រប្រជាជនដើម្បីផ្តួលរំលំរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ក្រោមការដឹកនាំរបស់កំពូលជនផ្តាច់ការអាយ៉ាតូឡា អាលី ខេមីណៃ។ នៅពេលនេះការប្រយុទ្ធគ្នាកំពុងឈានទៅរកភាពសាហាវកាន់តែខ្លាំងឡើង ដោយក្រុមចលនាតស៊ូបានបំពាក់ដោយអាវុធរហូតដល់កាំភ្លើងធំនិងបានបើកការបាញ់ប្រហារទៅក្នុងទីតាំងកងទ័ពនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ទៀតផង។ ក្រុមចលនាតស៊ូKurdistan ...

ឱសានវាទ24 ម៉ោងបានកន្លងទៅ តើអាមេរិកអាចនឹងឆ្លើយតបអ៊ីរ៉ង់ដោយអន្តរាគមន៍យោធាឬទេ?

មហាបាតុកម្មដ៏សាហាវ និងហិង្សានៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានចាប់ផ្តើមផ្ទុះឡើងតាំងពីថ្ងៃទី ២៨ ខែធ្នូ បានធ្វើឱ្យស្ថានភាពក្នុងប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះកាន់តែតានតឹង ហើយនាំឱ្យមានការប៉ះទង្គិចដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា បាតុកររាប់ពាន់នាក់ត្រូវបានសម្លាប់ មនុស្សច្រើនម៉ឺននាក់រងរបួសនិងចាប់ខ្លួនជិត២០០០០ ក្នុងអំឡុងពេលមានការបង្ក្រាបរបស់កងឆ្មាំបដិវត្តន៍ឥស្លាមមកលើប្រជាជនដែលមកប្រមូលផ្តុំគ្នាតវ៉ាតាមដងផ្លូវ។ការតវ៉ាទ្រង់ទ្រាយធំមិនធ្លាប់មាននេះ ត្រូវបានគេដឹងថាបានកើតឡើងបន្ទាប់ពីរូបិយប័ណ្ណអ៊ីរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំង ដែលបានបង្កើនសម្ពាធលើស្ថានភាពសេដ្ឋកិច្ច និងការមិនពេញចិត្តក្នុងចំណោមប្រជាជនអ៊ីរ៉ង់ជាច្រើន។ ខណៈការសម្លាប់រង្គាលលើប្រជាជននៅតែបន្តកើនឡើងឥតឈប់ឈរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានទៅកាន់ទីក្រុងតេអេរ៉ង់ជាញឹកញាប់ថា ប្រសិនបើកងកម្លាំងសន្តិសុខអ៊ីរ៉ង់បន្តសម្លាប់បាតុករ ទីក្រុងវ៉ាស៊ីនតោនអាចពិចារណាធ្វើអន្តរាគមន៍យោធា ឬចាត់វិធានការដ៏តឹងរ៉ឹងបំផុត។លោក Trump បាននិយាយកាលពីថ្ងៃពុធថា លោកបានទទួលដំណឹងថា ការប្រហារជីវិតលើបាតុករប្រឆាំងរដ្ឋាភិបាលនៅអ៊ីរ៉ង់ កំពុងត្រូវបានផ្អាក។ លោកបានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា ទោះបីជាព័ត៌មាននេះត្រូវការការបញ្ជាក់បន្ថែមក៏ដោយ ...

កងទ័ពបះបោរដើម្បីសេរីភាពអ៊ីរ៉ង់ប្រមូលផ្ដុំតាមព្រំដែនអ៊ីរ៉ាក់ រង់ចាំវាយចូលអ៊ីរ៉ង់ផ្ដួលរបបផ្ដាច់ការអាលីខេមេណៃ

ក្រុមកម្លាំងចលនាតស៊ូដើម្បីសេរីភាពអ៊ីរ៉ង់ប្រកាសថានៅខណៈនេះពួកគេបានរៀបចំប្រមូលផ្តុំគ្នានិងធ្វើចលនាប្រដាប់អាវុធដើម្បីជួយបាតុករត្រៀមផ្តួលរំលំរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ ក្រុមកម្លាំងតស៊ូនេះក៏បានអះអាងថានៅពេលនេះពួកគេកំពុងរង់ចាំការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកចូលក្នុងទឹកដីអ៊ីរ៉ង់និងចលនាបះបោរក្នុងប្រទេសអ៊ីរ៉ង់តែប៉ុណ្ណោះ បន្ទាប់មកក្រុមនេះនឹងបើកការវាយលុកចូលព្រមៗគ្នាដើម្បីឈានទៅរកការទាញទម្លាក់របបផ្តាច់ការនេះឱ្យដួលរលំតែម្តង។ ក្រុមកម្លាំងចលនាតស៊ូដើម្បីសេរីភាព ត្រូវបានគេដឹងថាកំពុងស្ថិតនៅជើងភ្នំមួយ ក្នុងទឹកដីនៃប្រទេសអ៊ីរ៉ាក់ដែលមានព្រំដែនជាប់នឹងប្រទេសអ៊ីរ៉ង់។ https://youtu.be/K38pyDpC6uI ក្រុមចលនាបះបោរប្រឆាំងនឹងរបបផ្តាច់ការនៅអ៊ីរ៉ង់នេះ ក៏បានបញ្ជាក់តាមការពិតពួកគេចង់ផ្តួលរំលំរបបអាយ៉ាតូឡា អាលី ខេមីណៃ ក្នុងន័យនយោបាយប៉ុណ្ណោះ ដោយសារតែរបបនេះមិនទទួលស្គាល់ភាពស្របច្បាប់នៃគណបក្សប្រជាធិបតេយ្យរបស់ពួកគេ ហើយបានចោទប្រកាន់ថាក្រុមនេះជាក្រុមភរវករបរទេស។ បើតាមសចក្តីរាយការណ៍ក៏បានឱ្យដឹងថា នៅតាមព្រំដែននៃប្រទេសអ៊ីរ៉ាក់កំពុងរងការរឹតបន្តឹងយ៉ាងខ្លាំង ដោយនៅពេលនេះក្រុមចលនាបះបោរប្រឆាំងនឹងរបបផ្តាច់ការនៅអ៊ីរ៉ង់កំពុងតែប្រមូលផ្តំសាមគ្គីគ្នាតែមួយជាមួយនឹងក្រុមចលនាផ្សេងៗទៀត ដើម្បីចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ដោយពួកគេរង់ចាំអន្តរាគមន៍យោធាពីសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ មហាបាតុកម្មដែលបានផ្ទុះឡើងនៅអ៊ីរ៉ង់នេះត្រូវបានគេធ្វើសេចក្តីរាយការណ៍មកថា បានឆក់យកជីវតមនុស្សជិត២ម៉ឺននាក់ ហើយបាតុករដែលកំពុងរងរបួសក៏បន្តបាត់បង់ជីវិតជាច្រើននាក់ដោយគ្មានការជួយសង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យ ខណៈបាតុករមួយចំនួនទៀតកំពុងត្រូវបានឃុំខ្លួនដោយអាជ្ញាធរ។ យ៉ាងណានៅខណៈនេះបាតុករជាច្រើននាក់នៅតែបន្តចេញមកតាមដងផ្លូវនានានៅបណ្តាទីក្រុងនានា ទូទាំងប្រទេសដើម្បីធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលនៃរបបនេះចុះចេញជាតំណែង ចំណែកក្រុមកងសន្តិសុខ និងកងឆ្មាំបដិវត្តន៍ឥស្លាមក៏នៅតែបន្តបង្ក្រាបដោយការបាញ់សម្លាប់ទៅលើបាតុករ។ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ទាំងនោះបានចោទប្រកាន់ប្រជាជនរបស់ខ្លួនដែលចេញធ្វើបាតុកម្មថាជាក្រុមភេរវករបរទេស ហើយអះអាងថាការសម្លាប់ទៅលើពួកគេជាវិធីល្អបំផុតជាជាងឱ្យពួកគេងាកមកសម្លាប់លើខ្លួននិងក្រុមកងសន្តិសុខ។ នៅក្នុងស្ថានភាពដ៏ឃោរឃៅនេះ ...

កងនាវាផ្ទុកយន្តហោះអាមេរិកសម្រុកទៅកាន់តំបន់មជ្ឈិមបូព៌ាខណៈយន្តហោះB-52កំពុងហោះល្បាត

កងនាវាផ្ទុកយន្តហោះអាមេរិកសម្រុកទៅកាន់តំបន់មជ្ឈិមបូព៌ាខណៈយន្តហោះទម្លាក់គ្រាប់បែកB-52កំពុងហោះល្បាត សហរដ្ឋអាមេរិកនៅពេលនេះកំពុងធ្វើចលនាសព្វាវុធយោធារបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយការបញ្ជូននាវាផ្ទុកយន្តហោះចេញពីសមុទ្រខាងកើតឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា និងមានការអមដំណើរដោយនាវាចម្បាំងនិងនាវាមុជទឹកផងដែរ។ ការដាក់ពង្រាយនូវនាវាចម្បាំងនេះបានកើតឡើងបន្ទាប់ពីភាពតានតឹងនៅតំបន់មជ្ឈិមបបូព៌ាបានផ្ទុះឡើងជាថ្មីម្តងទៀតជាមួយសហរដ្ឋអាមេរិក ខណៈលោកដូ ណាល់ត្រាំអះអាងថាលោកអាចនឹងបើកប្រតិបត្តិការយោធាវាយប្រហារចូលទៅក្នុងប្រទេសអ៊ីរ៉ង់ បើរបបផ្តាច់ការមួយនេះនៅតែបង្កបង្ក្រាបដោយការបាញ់សម្លាប់ទៅលើប្រជាជន។ បើតាមទីបញ្ជាកការកណ្តាលរបស់កងទ័ពសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា បានឱ្យដឹងថាចលនានៃការដាក់ពង្រាយកងនាវាចម្បាំងសហរដ្ឋអាមេរិកនោះ យ៉ាងហោចណាស់នឹងរួមបញ្ចូលនាវាផ្ទុកយន្តហោះចំនួនពីរគ្រឿងគឺUSS Abraham Lincoln និង USS Theodore Roosevelt ដែលនឹងដាក់ពង្រាយនៅតំបន់ឈូងសមុទ្រពែក្សចាប់ពីសប្តាហ៍នេះតទៅ ។ https://youtu.be/-KWvm0923Aw ទន្ទឹមគ្នានេះ យន្តហោះចម្បាំងចំនួន១០០គ្រឿងនឹងត្រូវដាក់ពង្រាយលើនាវាផ្ទុកយន្តហោះ នោះផងដែរ។ តាមមន្ត្រីនៃមន្ទីរប៉ង់តាហ្គោនបានឱ្យដឹងថា ការដាក់ពង្រាយសព្វាវុធយោធារួមមាន នាវាផ្ទុកយន្តហោះ នាវាចម្បាំង នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និង យន្តហោះចម្បាំង ...

សហរដ្ឋអាមេរិក៖ ជម្រើសទាំងអស់ស្ថិតនៅលើតុរួចស្រេច ប្រសិនបើការសម្លាប់រង្គាលប្រឆាំងនឹងអ៊ីរ៉ង់នៅតែបន្ត

សេតវិមាននិយាយថា «ជម្រើសទាំងអស់នៅតែមាននៅលើតុ» សម្រាប់សហរដ្ឋអាមេរិកដើម្បីចាត់វិធានការយោធាប្រឆាំង លើអ៊ីរ៉ង់ ដោយបញ្ជាក់ជាថ្មីថា ទីក្រុងតេអេរ៉ង់នឹងប្រឈមមុខនឹង ផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើការសម្លាប់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលឥស្លាមអ៉ីរ៉ង់ នៅតែបន្ត។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump និងក្រុមរដ្ឋបាលរបស់លោកបានទាក់ទងផ្ទាល់ទៅកាន់ប្រទេសអ៊ីរ៉ង់ដោយព្រមានថា ប្រសិនបើការសម្លាប់ក្រុមបាតុករនៅតែបន្ត នឹងមានផលវិបាកធ្ងន់ធ្ងរចំពោះរដ្ឋាភិបាលអ៉ីរ៉ងបច្ចុប្បន្ន។លោកស្រី Leavitt បានប្រាប់អ្នកយកព័ត៌មានថា “នៅថ្ងៃនេះ លោកប្រធានាធិបតីបានទទួលដំណឹងថា ការប្រហារជីវិតបាតុករចំនួន ៨០០ នាក់ ដែលត្រូវបានគ្រោងទុកកាលពីម្សិលមិញ ...

ប្រជាជនអ៊ីរ៉ង់បន្តបាតុកម្ម១៩០ទីក្រុងក្រោយពីលោកត្រាំលើកទឹកចិត្តផ្ដួលឱ្យបានរបបផ្ដាច់ការមួយនេះ

ប្រជាជនអ៊ីរ៉ង់បន្តបាតុកម្ម១៩០ទីក្រុងក្រោយពីលោកត្រាំលើកទឹកចិត្តផ្ដួលឱ្យបានរបបផ្ដាច់ការខណៈបាតុករស្លាប់កើន២០០០០នាក់ នៅខណៈនេះប្រជាជនអ៊ីរ៉ង់ភ្លូកទឹកភ្លូកដីបាននាំគ្នាបន្តផ្ទុះបាតុកម្មនៅបណ្តាទីក្រុងចំនួន១៩០នៅទូទាំងទីក្រុងដើម្បីឈានទៅរកការផ្តួលរំលំទាំងស្រុងនៃរបបផ្តាច់ការអាយ៉ាតូឡា អាលី ខេមីណៃ បន្ទាប់ពីលោកដូ ណាល់ត្រាំបានលើកទឹកចិត្តប្រជាជនដែលជាបាតុករទាំងនោះឱ្យបន្តធ្វើបាតុកម្មកាន់តែខ្លាំងឡើងរហូតផ្តួលឱ្យបាននូវរបបផ្តាច់ការមួយនេះ។លោកដូ ណាល់ត្រាំបានលើកឡើងថា នៅពេលនេះអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកកំពុងឆ្ពោះទៅកាន់អ៊ីរ៉ង់ហើយ ខណៈលោកបានសន្យាប្រឆាំងនឹងរដ្ឋាភិបាលនៃសាធារណរដ្ឋឥស្លាមមួយនេះ បើរបបមួយនេះនៅតែបន្តបង្ក្រាបដោយការបាញ់សម្លាប់ទៅលើបាតុករ។ ស្របពេលបាតុកម្មកំពុងផ្ទុះឡើងកាន់តែខ្លាំងរីករាលដាលទូទាំងប្រទេស ក៏មានសេចក្តីរាយការណ៍មកថាបាតុករដែលបានបាត់បង់ជីវិតបានកើនឡើងដល់ចំនួន២០០០០នាក់ហើយ។ https://youtu.be/4km_i9TUFv8

អ៊ីរ៉ង់ចាប់ផ្ដើមធ្លាក់ក្នុងសង្រ្គាមស៊ីវិលហើយ

អ៊ីរ៉ង់ចាប់ផ្ដើមធ្លាក់ក្នុងសង្រ្គាមស៊ីវិលហើយ-កងទ័ពនៃក្រុមចលនាតស៊ូប្រឆាំងរបបផ្ដាច់ការប្រកាសវាយយកបានមូលដ្ឋានទ័ពអ៊ីរ៉ង់១កន្លែង នៅខណៈនេះប្រទេសអ៊ីរ៉ង់កំពុងចាប់ផ្តើមធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលហើយ បន្ទាប់ពីកងទ័ពនៃក្រុមចលនាតស៊ូមួយនៃក្រុមប្រឆាំងបះបោរនឹងរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រកាសពីជ័យជម្នះក្នុងការវាយកាន់កាប់បានមូលដ្ឋានទ័ពពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក្នុងអំឡុងនៃការផ្ទុះមហាបាតុកម្ម។ ជាមួយគ្នានេះកងកម្លាំងចលនាតស៊ូមួយនេះក៏បានប្រកាសពីជោគជ័យដែលពួកគេបានសម្លាប់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ជាច្រើនាក់ទៀតផងក្នុងការវាយកាន់កាប់មូលដ្ឋានទ័ពពីកណ្តាប់ដៃកងឆ្មាំនៃរបបមួយនេះ។ https://youtu.be/X7HsQbmWk1U

ប្រធានសភាអឺរ៉ុប៖ អ្នកការទូតអ៊ីរ៉ង់ទាំងអស់នៅអឺរ៉ុបលែងជាតំណាងប្រជាជនអ៊ីរ៉ង់ហើយ

ប្រធានសភាអឺរ៉ុបប្រកាសថាអ្នកការទូតអ៊ីរ៉ង់ទាំងអស់ប្រចាំនៅអឺរ៉ុបលែងជាតំណាងភាពស្របច្បាប់របស់ប្រជាជនអ៊ីរ៉ង់ហើយ នៅពេលនេះរបបផ្តាច់ការនៅអ៊ីរ៉ង់ដែលប្រើប្រាស់ការបង្ក្រាបទៅលើបាតុករយ៉ាងសាហាវនិងព្រៃផ្សៃ កំពុងទទួលរងការឆ្លើយតបពីអន្តរជាតិហើយ ដែលនៅខណៈនេះប្រធានសភាអឺរ៉ុប លោកស្រី Roberta Metsola ប្រកាសថាអ្នកការទូតអ៊ីរ៉ង់និងអ្នកតំណាងអ៊ីរ៉ង់ទាំងអស់នៅពេលនេះត្រូវតែទទួលស្គាល់ថារបបនៅអ៊ីរ៉ង់លែងមានភាពស្របច្បាប់តំណាងឱ្យប្រជាជននិងអធិបតេយ្យភាពរបស់អ៊ីរ៉ង់ហើយចាប់ពីលនេះ។ លោកស្រី Roberta Metsolaបានមានប្រសាសន៍ថា សហភាពអឺរ៉ុបមិនផ្តល់ភាពស្របច្បាប់ដល់អ្នកការទូត និងតំណាងអ៊ីរ៉ង់ទាំងអស់ទៀតនោះទេ ខណៈរបបអ៊ីរ៉ង់បច្ចុប្បន្ននេះបានក្លាយជារបបដែលសម្លាប់ប្រជាជនរបស់ខ្លួនទៅហើយ។ https://youtu.be/LX_CoFLaimc

អាមេរិកទទូចឱ្យពលរដ្ឋរបស់ខ្លួនត្រូវចាកចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់

ក្រសួងការបរទេសអាមេរិកទទូចឱ្យពលរដ្ឋរបស់ខ្លួនត្រូវចាកចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់ខណៈលោកត្រាំអាចនឹងបញ្ជាទ័ពអាមេរិកជួយបាតុករ នៅខណៈនេះក្រសួងការបរទេសអាមេរិកបានប្រកាសទទូចឱ្យពលរដ្ឋរបស់ខ្លួនដែលរស់នៅលើទឹកដីអ៊ីរ៉ង់ប្រញាប់ប្រញាល់ចាកចេញពីប្រទេសនេះជាបន្ទាន់ចាប់ពីយប់ថ្ងៃទី១៣ដល់ថ្ងៃទី១៦មករានេះ ខណៈលោកដូ ណាល់ត្រាំបានព្រមានថាអាមេរិកអាចនឹងបញ្ជាទ័ពឱ្យបើកការវាយប្រហារចូលទៅក្នុងទឹកដីអ៊ីរ៉ង់ដើម្បីជួយបាតុករផ្តួលរំលំរបបផ្តាច់ការអាយ៉ាតូឡា អាលី ខេមីណៃ។ ការប្រកាសរបស់ក្រសួងការបរទេសអាមេរិកក៏កើតឡើង ស្របពេលដែលអ៊ីរ៉ង់កំពុងស្ថិតក្នុងស្ថានការណ៍ចលាចលដោយកម្លាំងរុញច្រានរបស់ប្រជាជន និងការសម្លាប់យ៉ាងព្រៃផ្សៃនៃរបបផ្តាច់ការសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ទៅលើបាតុករដែលមកទល់ពេលនេះមានសេចក្តីរាយការណ៍មកថាបាតុករនៅអ៊ីរ៉ង់បានស្លាប់កើនឡើងជាង១២០០០នាក់ហើយ។ https://youtu.be/8krPPmQLNZc

របាយការណ៍អង្គការអន្តរជាតិអ៊ីរ៉ង់បាតុករស្លាប់ជាង12000នាក់

របាយការណ៍ស៊ើបអង្គេតនៃអង្គការអន្តរជាតិអ៊ីរ៉ង់អះអាងថាបាតុករស្លាប់ជាង12000នាក់,បាតុករណាត្រូវបានចាប់ខ្លួនត្រូវព្យួរ យោងតាមរបាយការណ៍ស៊ើបអង្កេតអន្តរជាតិអ៊ីរ៉ង់មួយបានឱ្យដឹងថា រយៈពេល១៦ថ្ងៃនៃការផ្ទុះបាតុកម្មទ្រង់ទ្រាយធំនិងសហាវមិនធ្លាប់មាននៅអ៊ីរ៉ង់ បានបណ្តាល ឱ្យបាតុករប្រមាណជាង១២០០០នាក់ត្រូវបានសម្លាប់ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។ ជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍មកថាកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានប្រើប្រាស់វិធីបង្ក្រាបដោយការព្យួរកប្រហារជីវិត ចំពោះបាតុករដែលហ៊ានចេញមុខតវ៉ាហើយត្រូវបានកងឆ្មាំនៃរបបនេះចាប់ខ្លួនបាន ។ បាតុកម្មនេះត្រូវបានគេចាត់ទុកថា ជាបាតុកម្មទ្រង់ទ្រាយធំដែលរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសហើយមានលក្ខណៈសាហាវព្រៃផ្សៃ ដែលនៅខណៈនេះសភាពការណ៍នៅអ៊ីរ៉ង់បានឈានទៅដល់ការបាញ់សម្លាប់ប្រហារជីវិតទៅលើបាតុករយ៉ាងរង្គាលដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។ https://youtu.be/YGCJot_vCvE

  • Trending
  • Comments
  • Latest

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist