ដោយសាររបបនយោបាយផ្ដាច់ការ វេណេហ្សូអេឡាក្លាយជាប្រទេសលក់ប្រេងទីផ្សារងងឹតសម្រាប់តែចិន
ចិននិងឥណ្ឌាកំពុងជម្លោះនឹងគ្នារឿងដណ្ដើមដីតាមព្រំដែន -ឥណ្ឌាថាចិនធ្វើសំណង់មួយលើដីព្រំដែនឥណ្ឌា

Tag: ដូណាល់ត្រាំ

តានតឹងខ្លាំងកិច្ចប្រជុំUNSC ៖ អាមេរិកថ្កោលទោសអ៊ីរ៉ង់រំលោភច្បាប់អន្តរជាតិ និងព្រមានថា ជម្រើសទាំងអស់នៅលើតុ

យើងសង្កេតឃើញថាភ្លាមៗក្រោយពីបាតុកររាប់ពាន់នាក់ត្រូវបានបាញ់សម្លាប់ដោយឆ្មាំសន្តិសុខអ៊ីរ៉ង់ ក្នុងការតវ៉ាដ៏ធំទាញទម្លាក់របបផ្ដាច់ការនៅអ៊ីរ៉ង់ហើយការតវ៉ាកំពុងបន្ត សហរដ្ឋអាមេរិកនៃរដ្ឋការលោកត្រាំចេញមុខខ្លាំងណាស់ដោយផែនការវាយប្រហារលើគោលដៅរបស់កងទ័ពអ៊ីរ៉ង់ដែលលោកត្រាំជាប្រតិបត្តិការការពារសេរីភាពរបស់ប្រជាជនអ៊ីរ៉ង់។បន្ថែមលើសពីនេះ អាមេរិកកំពុងធ្វើចលនាកងទ័ព និងសព្វាវុធនៅតំបន់មជ្ឈិមបូព៌ាដើម្បីត្រៀមរៀបចំអន្តរាគមន៍ជួយបាតុករ បើលោកត្រាំនៅតែមើលឃើញបាតុករបន្តស្លាប់ច្រើនរយនាក់ជារៀងរាល់ថៃ្ង ជាពិសេសលោកត្រាំប្រឆាំងដាក់ខាតការប្រហារជីវិតបាតុករ។ ក្នុងសំណុំរឿងនេះពិភពលោកកំពុងបារម្ភថាបើបាតុករនៅតែតវ៉ាដាក់ផែនការទំលាក់របបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ គឺបាញ់សម្លាប់បាតុករដោយកងឆ្មាំសន្តិសុខអ៊ីរ៉ង់នៅតែបន្ត ។ ក្នុងស្ថានភាពនេះហើយដែលអាមេរិកកំពុងធ្វើចលនាកងទ័ពនិងសព្វាវុធ នៅតំបន់មជ្ឈិមបូព៌ា ត្រៀមវាយប្រហារអ៊ីរ់ង់។ ដោយបារម្ភដូចនេះ យើងសង្កេតឃើញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំរបស់ខ្លួន។ក្នុងប្រជុំពិសេសនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏តានតឹងដោយភាគីនិយមួយប្រកាន់ភាពខ្លាំងនិងត្រឹមត្រូវរបស់ខ្លួនជានិច្ច។ ដូច្នេះ ក្រុមងារងារ7s-info បានធ្វើការស្រាវជ្រាវ និងសូមង្ហាញទស្សនៈខ្លះៗ ជុំវិញភាពតានតឹងនៅនៅកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាជាតិក្នុងសំណុំរឿងមហាបាតុករកម្មនៅអ៊ីរ៉ង់ដែលសហរដ្ឋអាមេរិកត្រៀមអន្តរជាតិជួយបាតុករទម្លាក់របបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ដែលពួកបស្ចឹមប្រទេសហៅថាជាកំពូលរបបផ្ដាច់ការនៅសេសសល់ចុងក្រោយនៅមជ្ឈិមបូព៌ាចាប់តាំងបដិវត្តន៍ផ្ការីកពិភពអារ៉ាប់នៅឆ្នាំ២០១១មកនោះ។ដើម្បីជ្រាប សូមអស់លោក លោកស្រី មកតាមរយៈការធ្វើសេចក្ដីរាយការណ៍និងការកត់សំគាល់ របស់លោកនួនបូរិន មានដូចតទៅនេះ៖ 🔊 ចុចលើវីដេអូ ដើម្បីបើកសំឡេង

ឱសានវាទ24 ម៉ោងបានកន្លងទៅ តើអាមេរិកអាចនឹងឆ្លើយតបអ៊ីរ៉ង់ដោយអន្តរាគមន៍យោធាឬទេ?

មហាបាតុកម្មដ៏សាហាវ និងហិង្សានៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានចាប់ផ្តើមផ្ទុះឡើងតាំងពីថ្ងៃទី ២៨ ខែធ្នូ បានធ្វើឱ្យស្ថានភាពក្នុងប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះកាន់តែតានតឹង ហើយនាំឱ្យមានការប៉ះទង្គិចដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា បាតុកររាប់ពាន់នាក់ត្រូវបានសម្លាប់ មនុស្សច្រើនម៉ឺននាក់រងរបួសនិងចាប់ខ្លួនជិត២០០០០ ក្នុងអំឡុងពេលមានការបង្ក្រាបរបស់កងឆ្មាំបដិវត្តន៍ឥស្លាមមកលើប្រជាជនដែលមកប្រមូលផ្តុំគ្នាតវ៉ាតាមដងផ្លូវ។ការតវ៉ាទ្រង់ទ្រាយធំមិនធ្លាប់មាននេះ ត្រូវបានគេដឹងថាបានកើតឡើងបន្ទាប់ពីរូបិយប័ណ្ណអ៊ីរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំង ដែលបានបង្កើនសម្ពាធលើស្ថានភាពសេដ្ឋកិច្ច និងការមិនពេញចិត្តក្នុងចំណោមប្រជាជនអ៊ីរ៉ង់ជាច្រើន។ ខណៈការសម្លាប់រង្គាលលើប្រជាជននៅតែបន្តកើនឡើងឥតឈប់ឈរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានទៅកាន់ទីក្រុងតេអេរ៉ង់ជាញឹកញាប់ថា ប្រសិនបើកងកម្លាំងសន្តិសុខអ៊ីរ៉ង់បន្តសម្លាប់បាតុករ ទីក្រុងវ៉ាស៊ីនតោនអាចពិចារណាធ្វើអន្តរាគមន៍យោធា ឬចាត់វិធានការដ៏តឹងរ៉ឹងបំផុត។លោក Trump បាននិយាយកាលពីថ្ងៃពុធថា លោកបានទទួលដំណឹងថា ការប្រហារជីវិតលើបាតុករប្រឆាំងរដ្ឋាភិបាលនៅអ៊ីរ៉ង់ កំពុងត្រូវបានផ្អាក។ លោកបានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា ទោះបីជាព័ត៌មាននេះត្រូវការការបញ្ជាក់បន្ថែមក៏ដោយ ...

កងនាវាផ្ទុកយន្តហោះអាមេរិកសម្រុកទៅកាន់តំបន់មជ្ឈិមបូព៌ាខណៈយន្តហោះB-52កំពុងហោះល្បាត

កងនាវាផ្ទុកយន្តហោះអាមេរិកសម្រុកទៅកាន់តំបន់មជ្ឈិមបូព៌ាខណៈយន្តហោះទម្លាក់គ្រាប់បែកB-52កំពុងហោះល្បាត សហរដ្ឋអាមេរិកនៅពេលនេះកំពុងធ្វើចលនាសព្វាវុធយោធារបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយការបញ្ជូននាវាផ្ទុកយន្តហោះចេញពីសមុទ្រខាងកើតឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា និងមានការអមដំណើរដោយនាវាចម្បាំងនិងនាវាមុជទឹកផងដែរ។ ការដាក់ពង្រាយនូវនាវាចម្បាំងនេះបានកើតឡើងបន្ទាប់ពីភាពតានតឹងនៅតំបន់មជ្ឈិមបបូព៌ាបានផ្ទុះឡើងជាថ្មីម្តងទៀតជាមួយសហរដ្ឋអាមេរិក ខណៈលោកដូ ណាល់ត្រាំអះអាងថាលោកអាចនឹងបើកប្រតិបត្តិការយោធាវាយប្រហារចូលទៅក្នុងប្រទេសអ៊ីរ៉ង់ បើរបបផ្តាច់ការមួយនេះនៅតែបង្កបង្ក្រាបដោយការបាញ់សម្លាប់ទៅលើប្រជាជន។ បើតាមទីបញ្ជាកការកណ្តាលរបស់កងទ័ពសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា បានឱ្យដឹងថាចលនានៃការដាក់ពង្រាយកងនាវាចម្បាំងសហរដ្ឋអាមេរិកនោះ យ៉ាងហោចណាស់នឹងរួមបញ្ចូលនាវាផ្ទុកយន្តហោះចំនួនពីរគ្រឿងគឺUSS Abraham Lincoln និង USS Theodore Roosevelt ដែលនឹងដាក់ពង្រាយនៅតំបន់ឈូងសមុទ្រពែក្សចាប់ពីសប្តាហ៍នេះតទៅ ។ https://youtu.be/-KWvm0923Aw ទន្ទឹមគ្នានេះ យន្តហោះចម្បាំងចំនួន១០០គ្រឿងនឹងត្រូវដាក់ពង្រាយលើនាវាផ្ទុកយន្តហោះ នោះផងដែរ។ តាមមន្ត្រីនៃមន្ទីរប៉ង់តាហ្គោនបានឱ្យដឹងថា ការដាក់ពង្រាយសព្វាវុធយោធារួមមាន នាវាផ្ទុកយន្តហោះ នាវាចម្បាំង នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និង យន្តហោះចម្បាំង ...

សហរដ្ឋអាមេរិក៖ ជម្រើសទាំងអស់ស្ថិតនៅលើតុរួចស្រេច ប្រសិនបើការសម្លាប់រង្គាលប្រឆាំងនឹងអ៊ីរ៉ង់នៅតែបន្ត

សេតវិមាននិយាយថា «ជម្រើសទាំងអស់នៅតែមាននៅលើតុ» សម្រាប់សហរដ្ឋអាមេរិកដើម្បីចាត់វិធានការយោធាប្រឆាំង លើអ៊ីរ៉ង់ ដោយបញ្ជាក់ជាថ្មីថា ទីក្រុងតេអេរ៉ង់នឹងប្រឈមមុខនឹង ផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើការសម្លាប់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលឥស្លាមអ៉ីរ៉ង់ នៅតែបន្ត។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump និងក្រុមរដ្ឋបាលរបស់លោកបានទាក់ទងផ្ទាល់ទៅកាន់ប្រទេសអ៊ីរ៉ង់ដោយព្រមានថា ប្រសិនបើការសម្លាប់ក្រុមបាតុករនៅតែបន្ត នឹងមានផលវិបាកធ្ងន់ធ្ងរចំពោះរដ្ឋាភិបាលអ៉ីរ៉ងបច្ចុប្បន្ន។លោកស្រី Leavitt បានប្រាប់អ្នកយកព័ត៌មានថា “នៅថ្ងៃនេះ លោកប្រធានាធិបតីបានទទួលដំណឹងថា ការប្រហារជីវិតបាតុករចំនួន ៨០០ នាក់ ដែលត្រូវបានគ្រោងទុកកាលពីម្សិលមិញ ...

មេបញ្ជាការ IRGC ព្រមានឆ្លើយតបភ្លាមៗ បើអាមេរិក–អ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់

មេបញ្ជាការនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានសហរដ្ឋអាមេរិក អ៊ីស្រាអែល និងក្រុមដែលចោទថាជាទាហានស៊ីឈ្នួល Daesh ថា ការវាយប្រហារណាមួយមកលើអ៊ីរ៉ង់នឹងរងការឆ្លើយតបយ៉ាងធ្ងន់ធ្ងរនិងឆាប់រហ័ស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកឧត្តមសេនីយ៍ឯក Mohammad Pakpour បាននិយាយថា កងកម្លាំងនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់នៅតែត្រៀមសង្គ្រាមក្នុងកម្រិតខ្ពស់បំផុតដើម្បីប្រឆាំងផែនការណាមួយ ដែលរៀបចំឡើងដោយសេតវិមាន និងទីក្រុង Tel Aviv។លោកឧត្តមសេនីយ៍ Pakpour បានពិពណ៌នាអំពីអ្នកដែលនៅពីក្រោយភាពចលាចលដែលកំពុងកើតឡើងថ្មីៗនេះថាជា «ទាហានស៊ីឈ្នួលបែប Daesh» ដែលធ្វើប្រតិបត្តិការក្រោមការដឹកនាំរបស់មហាអំណាចបរទេស។ ឧត្តមសេនីយ៍ Pakpour បានមានប្រសាសន៍ថា “កងកម្លាំង IRGC ដ៏មានអំណាច កំពុងស្ថិតក្នុងកម្រិតកំពូលនៃការត្រៀមខ្លួនរួចជាស្រេច ...

អាមេរិករឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងទៀតពាក់ព័ន្ធជាមួយវេណេស៊ុយអេឡា មុនTrumpនិងMachado ជួបគ្នា

មន្ត្រីអាមេរិកនិយាយថា សហរដ្ឋអាមេរិកបានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងទៀតហើយដែលមានទំនាក់ទំនងជាមួយប្រទេសវេណេស៊ុយអេឡានៅក្នុងតំបន់ការ៉ាប៊ីន កប៉ាល់និងគឺជាកាប៉ាល់ទីប្រាំមួយដែលត្រូវបានអាមេរិករឹបអូសចាប់តាំងពីពាក់កណ្តាលខែធ្នូឆ្នាំ២០២៥មក។ សហរដ្ឋអាមេរិកបានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងទៀតដែលមានទំនាក់ទំនងជាមួយប្រទេសវេណេស៊ុយអេឡា នេះបើយោងតាមមន្ត្រីអាមេរិកបានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ គឺមុនពេល កិច្ចប្រជុំរវាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ និង មេបក្សប្រឆាំងវេណេហ្សអូឡា លោកស្រី ម៉ារីយ៉ា កូរិណា ម៉ាឆាដូ។   ការរឹបអូសនេះគឺជានាវាទីប្រាំមួយដែលត្រូវបានកំណត់គោលដៅចាប់តាំងពីពាក់កណ្តាលខែធ្នូឆ្នាំ២០២៥ ដែលដឹកប្រេងរបស់ប្រទេសវេណេស៊ុយអេឡា ឬធ្លាប់ដឹកប្រេងពីមុនមក។ មន្ត្រីទាំងនោះ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា ការរឹបអូសនេះបានកើតឡើងនៅក្នុងតំបន់ការ៉ាប៊ីន។ បញ្ជាការភាគខាងត្បូងរបស់យោធាអាមេរិកបានបញ្ជាក់ពីប្រតិបត្តិការមុនពេលថ្ងៃរះ ដោយនិយាយថាកងកម្លាំងអាមេរិកបានចាប់រឹបអូសនាវា Motor/Tanker Veronica ដែលកំពុងធ្វើសកម្មភាពប្រឆាំងនឹងការដាក់ឱ្យនៅដាច់ដោយឡែករបស់ប្រធានាធិបតី ដូណាល់ ...

អាមេរិកបង្ហាញ50ទីតាំងដែលត្រូវបាញ់កម្ទេចក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់

អាមេរិកបង្ហាញ50ទីតាំងដែលត្រូវបាញ់កម្ទេចក្នុងនោះមានទាំងទីតាំងជម្រកលាក់ខ្លួនរបស់ជនផ្ដាច់ការអាយ៉ាតូឡា អាលី ខេមីណៃ សហរដ្ឋអាមេរិកក្រោមរដ្ឋការលោកដូ ណាល់ត្រាំនៅពេលនេះបានដាក់បង្ហាញទីតាំងយ៉ាងតិចចំនួន៥០ក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់ដែលជាមុខសញ្ញាដែលអាមេរិកនឹងបើកការវាយប្រហារកម្ទេច ប្រសិនបើកងទ័ពអាមេរិកចាប់ផ្តើមអន្តរាគមន៍ដោយកម្លាំងយោធាចូលនៅក្នុងប្រទេសមួយនេះដើម្បីជួយបាតុករផ្តួលរំលំរបបផ្តាច់ការក្រោមការដឹកនាំនៃមេសាសនាកំពូលអាយ៉ាតូឡា អាលី ខេមីណៃ។ ក្នុងការបង្ហាញពីទីតាំងចំនួន៥០ចំណុចដែលអាមេរិកកំណត់គោលដៅ ត្រូវបានគេដឹងថានៅក្នុងចំណោមនោះក៏មានទាំងជម្រកទីតាំងលាក់ខ្លួនរបស់ជនផ្តាច់ការអាយ៉ាតូឡា អាលី ខេមីណៃផងដែរ។ https://youtu.be/-lV7t9CnHOk

  • Trending
  • Comments
  • Latest

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist