តានតឹងខ្លាំងកិច្ចប្រជុំUNSC ៖ អាមេរិកថ្កោលទោសអ៊ីរ៉ង់រំលោភច្បាប់អន្តរជាតិ និងព្រមានថា ជម្រើសទាំងអស់នៅលើតុ
យើងសង្កេតឃើញថាភ្លាមៗក្រោយពីបាតុកររាប់ពាន់នាក់ត្រូវបានបាញ់សម្លាប់ដោយឆ្មាំសន្តិសុខអ៊ីរ៉ង់ ក្នុងការតវ៉ាដ៏ធំទាញទម្លាក់របបផ្ដាច់ការនៅអ៊ីរ៉ង់ហើយការតវ៉ាកំពុងបន្ត សហរដ្ឋអាមេរិកនៃរដ្ឋការលោកត្រាំចេញមុខខ្លាំងណាស់ដោយផែនការវាយប្រហារលើគោលដៅរបស់កងទ័ពអ៊ីរ៉ង់ដែលលោកត្រាំជាប្រតិបត្តិការការពារសេរីភាពរបស់ប្រជាជនអ៊ីរ៉ង់។បន្ថែមលើសពីនេះ អាមេរិកកំពុងធ្វើចលនាកងទ័ព និងសព្វាវុធនៅតំបន់មជ្ឈិមបូព៌ាដើម្បីត្រៀមរៀបចំអន្តរាគមន៍ជួយបាតុករ បើលោកត្រាំនៅតែមើលឃើញបាតុករបន្តស្លាប់ច្រើនរយនាក់ជារៀងរាល់ថៃ្ង ជាពិសេសលោកត្រាំប្រឆាំងដាក់ខាតការប្រហារជីវិតបាតុករ។ ក្នុងសំណុំរឿងនេះពិភពលោកកំពុងបារម្ភថាបើបាតុករនៅតែតវ៉ាដាក់ផែនការទំលាក់របបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ គឺបាញ់សម្លាប់បាតុករដោយកងឆ្មាំសន្តិសុខអ៊ីរ៉ង់នៅតែបន្ត ។ ក្នុងស្ថានភាពនេះហើយដែលអាមេរិកកំពុងធ្វើចលនាកងទ័ពនិងសព្វាវុធ នៅតំបន់មជ្ឈិមបូព៌ា ត្រៀមវាយប្រហារអ៊ីរ់ង់។ ដោយបារម្ភដូចនេះ យើងសង្កេតឃើញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំរបស់ខ្លួន។ក្នុងប្រជុំពិសេសនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏តានតឹងដោយភាគីនិយមួយប្រកាន់ភាពខ្លាំងនិងត្រឹមត្រូវរបស់ខ្លួនជានិច្ច។ ដូច្នេះ ក្រុមងារងារ7s-info បានធ្វើការស្រាវជ្រាវ និងសូមង្ហាញទស្សនៈខ្លះៗ ជុំវិញភាពតានតឹងនៅនៅកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាជាតិក្នុងសំណុំរឿងមហាបាតុករកម្មនៅអ៊ីរ៉ង់ដែលសហរដ្ឋអាមេរិកត្រៀមអន្តរជាតិជួយបាតុករទម្លាក់របបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ដែលពួកបស្ចឹមប្រទេសហៅថាជាកំពូលរបបផ្ដាច់ការនៅសេសសល់ចុងក្រោយនៅមជ្ឈិមបូព៌ាចាប់តាំងបដិវត្តន៍ផ្ការីកពិភពអារ៉ាប់នៅឆ្នាំ២០១១មកនោះ។ដើម្បីជ្រាប សូមអស់លោក លោកស្រី មកតាមរយៈការធ្វើសេចក្ដីរាយការណ៍និងការកត់សំគាល់ របស់លោកនួនបូរិន មានដូចតទៅនេះ៖ 🔊 ចុចលើវីដេអូ ដើម្បីបើកសំឡេង





















