ក្រុមកម្លាំងចលនាតស៊ូដើម្បីសេរីភាពអ៊ីរ៉ង់ប្រកាសថានៅខណៈនេះពួកគេបានរៀបចំប្រមូលផ្តុំគ្នានិងធ្វើចលនាប្រដាប់អាវុធដើម្បីជួយបាតុករត្រៀមផ្តួលរំលំរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។

ក្រុមកម្លាំងតស៊ូនេះក៏បានអះអាងថានៅពេលនេះពួកគេកំពុងរង់ចាំការធ្វើអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកចូលក្នុងទឹកដីអ៊ីរ៉ង់និងចលនាបះបោរក្នុងប្រទេសអ៊ីរ៉ង់តែប៉ុណ្ណោះ បន្ទាប់មកក្រុមនេះនឹងបើកការវាយលុកចូលព្រមៗគ្នាដើម្បីឈានទៅរកការទាញទម្លាក់របបផ្តាច់ការនេះឱ្យដួលរលំតែម្តង។ ក្រុមកម្លាំងចលនាតស៊ូដើម្បីសេរីភាព ត្រូវបានគេដឹងថាកំពុងស្ថិតនៅជើងភ្នំមួយ ក្នុងទឹកដីនៃប្រទេសអ៊ីរ៉ាក់ដែលមានព្រំដែនជាប់នឹងប្រទេសអ៊ីរ៉ង់។
ក្រុមចលនាបះបោរប្រឆាំងនឹងរបបផ្តាច់ការនៅអ៊ីរ៉ង់នេះ ក៏បានបញ្ជាក់តាមការពិតពួកគេចង់ផ្តួលរំលំរបបអាយ៉ាតូឡា អាលី ខេមីណៃ ក្នុងន័យនយោបាយប៉ុណ្ណោះ ដោយសារតែរបបនេះមិនទទួលស្គាល់ភាពស្របច្បាប់នៃគណបក្សប្រជាធិបតេយ្យរបស់ពួកគេ ហើយបានចោទប្រកាន់ថាក្រុមនេះជាក្រុមភរវករបរទេស។ បើតាមសចក្តីរាយការណ៍ក៏បានឱ្យដឹងថា នៅតាមព្រំដែននៃប្រទេសអ៊ីរ៉ាក់កំពុងរងការរឹតបន្តឹងយ៉ាងខ្លាំង ដោយនៅពេលនេះក្រុមចលនាបះបោរប្រឆាំងនឹងរបបផ្តាច់ការនៅអ៊ីរ៉ង់កំពុងតែប្រមូលផ្តំសាមគ្គីគ្នាតែមួយជាមួយនឹងក្រុមចលនាផ្សេងៗទៀត ដើម្បីចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ដោយពួកគេរង់ចាំអន្តរាគមន៍យោធាពីសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
មហាបាតុកម្មដែលបានផ្ទុះឡើងនៅអ៊ីរ៉ង់នេះត្រូវបានគេធ្វើសេចក្តីរាយការណ៍មកថា បានឆក់យកជីវតមនុស្សជិត២ម៉ឺននាក់ ហើយបាតុករដែលកំពុងរងរបួសក៏បន្តបាត់បង់ជីវិតជាច្រើននាក់ដោយគ្មានការជួយសង្គ្រោះបន្ទាន់ពីមន្ទីរពេទ្យ ខណៈបាតុករមួយចំនួនទៀតកំពុងត្រូវបានឃុំខ្លួនដោយអាជ្ញាធរ។ យ៉ាងណានៅខណៈនេះបាតុករជាច្រើននាក់នៅតែបន្តចេញមកតាមដងផ្លូវនានានៅបណ្តាទីក្រុងនានា ទូទាំងប្រទេសដើម្បីធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលនៃរបបនេះចុះចេញជាតំណែង ចំណែកក្រុមកងសន្តិសុខ និងកងឆ្មាំបដិវត្តន៍ឥស្លាមក៏នៅតែបន្តបង្ក្រាបដោយការបាញ់សម្លាប់ទៅលើបាតុករ។
កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ទាំងនោះបានចោទប្រកាន់ប្រជាជនរបស់ខ្លួនដែលចេញធ្វើបាតុកម្មថាជាក្រុមភេរវករបរទេស ហើយអះអាងថាការសម្លាប់ទៅលើពួកគេជាវិធីល្អបំផុតជាជាងឱ្យពួកគេងាកមកសម្លាប់លើខ្លួននិងក្រុមកងសន្តិសុខ។ នៅក្នុងស្ថានភាពដ៏ឃោរឃៅនេះ មជ្ឈដ្ឋានជាច្រើនគ្មានអ្វីក្រៅពីការណ៍ទន្ទឹងរង់ចាំតែវត្តមានអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកដើម្បីបើកការវាយប្រហារចូលទឹកដីអ៊ីរ៉ង់និងទាញទម្លាក់ជនផ្តាច់ការអាយ៉ាតូឡា អាលី ខេមីណៃដែលជាបិសាចនៃសាសនាពីអំណាច បន្ទាប់ពីលោក ដូ ណាល់ត្រាំបានអះអាងរួចហើយថាលោកនឹងបើកប្រតិបត្តិការយោធាចូលក្នុងប្រទេសនេះ បើរបបនេះនៅតែបន្តសម្លាប់ជីវិតបាតុករ។




















