សេណារីយ៉ូចំនួនបីដែលរបបផ្តាច់ការនៃសាធារណរដ្ឋអីស្លាមអ៊ីរ៉ង់ត្រូវឆ្លងកាត់ក្នុងអន្តរកាលនៃមហាបាតុកម្ម
របបសាធារណរដ្ឋអ៊ីស្លាមដែលបានទទួលជ័យជម្នះនិងឡើងកាន់អំណាចបន្ទាប់ពីបដិវត្តន៍ឥស្លាមឆ្នាំ ១៩៧៩ នៅអ៊ីរ៉ង់ នៅខណៈនេះបាននិងកំពុងប្រឈមមុខនឹងបញ្ហាច្រើនមិនរាប់អស់ ដែលគេអាចរាប់បានថា សង្គ្រាម ការដាក់ទណ្ឌកម្មអន្តរជាតិ ការបោះបោរនៃកម្លាំងខាងក្នុង និងសម្ពាធពីសហគមន៍អន្តរជាតិ។ គូប្រជែងក្នុងស្រុក និងក្រៅប្រទេស បានប្រកាសថា សាធារណរដ្ឋឥស្លាមកំពុងឈានដល់ទីបញ្ចប់ហើយ។ ទោះជាយ៉ាងណា ពីមួយពេលទៅមួយពេល គេមើលឃើញថារដ្ឋាភិបាលអ៊ីរ៉ង់នៅតែអាចរស់រានមានជីវិតបាន តាមរយៈការគាបសង្កត់យ៉ាងតឹងរ៉ឹង និងឃោរឃៅ ខណៈដែលរបបនេះ បានជ្រើសរើសការមិនអើពើនិងការមិនពេញចិត្តរបស់សាធារណៈ ហើយអនុញ្ញាតឱ្យការខឹងសម្បារនោះផ្ទុះឡើង និងស្ងប់ស្ងាត់ទៅវិញដោយឯកឯង។បើយើងក្រឡេកមើលការវិវឌ្ឍន៍ថ្មីៗនៅអ៊ីរ៉ង់ និងទូទាំងមជ្ឈិមបូព៌ា គេសង្កេតឃើញសេណារីយ៉ូសំខាន់ៗចំនួនបីយ៉ាងតិចដែលអាចកើតមានឡើងនៅអ៊ីរ៉ង់ ចំពេលដែលបាតុកម្មទ្រង់ទ្រាយធំកំពុងផ្ទុះឡើង។ដើម្បីជ្រាបថាសេណារីយ៉ូ៣យ៉ាងនេះមានអ្វីខ្លះ សូមអស់លោក លោកស្រី អ្នកនាង កញ្ញា មកតាមដាននូវវីដេអូខាងក្រោមនេះ។
Thank you for reading this post, don't forget to subscribe!



















