នៅខណៈនេះរដ្ឋាភិបាលសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវបានរាយការណ៍មកថាបានបញ្ជូនកងទ័ពនិងសព្វាវុធជាច្រើនយ៉ាងប្រញាប់ប្រញាល់ទៅជួយច្បាំងនឹងកងទ័ពបដិវត្តន៍ឥស្លាមអ៊ីរ៉ង់នៅតាមបណ្តាលខេត្តមួយចំនួនដែលកំពុងធ្លាក់ក្នុងសង្គ្រាមស៊ីវិលដោយការវាយរុញច្រានពីសំណាក់កងទ័ពចលនាតស៊ូសេរីភាពអ៊ីរ៉ង់Kurdistan។
តាមសេចក្តីរាយការណ៍មួយបានឱ្យដឹងថា ការបញ្ជូនទ័ពភ្លាមៗរបស់រដ្ឋាភិបាលអ៊ីរ៉ង់គឺកើតឡើងបន្ទាប់ពីកងទ័ពសេរីភាពអ៊ីរ៉ង់Kurdistanវាយកាន់កាប់បានមូលដ្ឋានយោធារបស់អ៊ីរ៉ង់នៅទីក្រុងMahan ភាគខាងលិចនៃប្រទេសអ៊ីរ៉ង់។ ជាមួយគ្នានេះក៏មានសេចក្តីរាយការណ៍មកថា សព្វាវុធមួយចំនួនដូចជា រថក្រោះ រថពាសដែក ត្រូវបានបញ្ជូនចូលទៅក្នុងតំបន់ភាគខាងលិចអ៊ីរ៉ង់ ខណៈគេក៏បានដឹងថាកងទ័ពសេរីភាពអ៊ីរ៉ង់Kurdistan កំពុងធ្វើការប្រយុទ្ធប្រឆាំងនឹងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និងកងកម្លាំងប្រូកស៊ីនៅក្នុងខេត្តយ៉ាងតិចចំនួន៤ ដែលស្ថិតនៅភាគខាងលិចប្រទេសអ៊ីរ៉ង់ដូចជា ខេត្តKermanshah , Ilam, Kurdistan, និងខេត្តBakhtiari ។
Thank you for reading this post, don't forget to subscribe!
ការផ្ទុះការប្រយុទ្ធគ្នាដ៏ខ្លាំងនៅពេលនេះ គឺដោយសារកងម្លាំងតស៊ូសេរីភាពអ៊ីរ៉ង់Kurdistan ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជននៅក្នុងខេត្តនេះដោយប្រជាជនទាំងនោះបានចូលរួមជាមួយកងទ័ពសេរីភាពអ៊ីរ៉ង់ហើយបានចាប់យកអាវុធពីកងទ័ពនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចេញពីឃ្លាំងស្តុកអាវុធទៀតផងក្នុងអំឡុងការផ្ទុះឡើងនូវបាតុកម្មដែលបានកើតឡើងក្នុងប៉ុន្មានថ្ងៃមកនេះ។កងកម្លាំងតស៊ូនៃកងទ័ពជាតិKurdistan បានប្រកាសពីជំហររបស់ខ្លួនក្នុងការគាំទ្រប្រជាជនដើម្បីផ្តួលរំលំរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ក្រោមការដឹកនាំរបស់កំពូលជនផ្តាច់ការអាយ៉ាតូឡា អាលី ខេមីណៃ។

នៅពេលនេះការប្រយុទ្ធគ្នាកំពុងឈានទៅរកភាពសាហាវកាន់តែខ្លាំងឡើង ដោយក្រុមចលនាតស៊ូបានបំពាក់ដោយអាវុធរហូតដល់កាំភ្លើងធំនិងបានបើកការបាញ់ប្រហារទៅក្នុងទីតាំងកងទ័ពនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ទៀតផង។ ក្រុមចលនាតស៊ូKurdistan ត្រូវបានគេដឹងថាពួកគេបានដាក់ផែនការដើម្បីចាប់យកខេត្តទាំង៤នេះ ហើយបំបែកឱ្យទៅជាតំបន់ឯករាជ្យចេញពីរដ្ឋាភិបាលនៃទីក្រុងតេហេរ៉ង់។
កងទ័ពជាតិKurdistan ត្រូវបានបង្កើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយក្នុងទិសដៅប្រឆាំងនឹងរបបអាយ៉ាតូឡា អាលី ខេមីណៃ ប៉ុន្តែកន្លងមកគេបានដឹងថាក្រុមកម្លាំងងតស៊ូនេះហាក់ពុំមានឱកាសល្អណាមួយដែលអាចឈានទៅរកការផ្តួលរំលំរបបទីក្រុងតេហេរ៉ង់នោះទេ។ យ៉ាងណានៅខណៈដែលមហាបាតុកម្មទ្រង់ទ្រាយធំមិនធ្លាប់មានបានផ្ទុះឡើងពីសំណាក់ប្រជាជនប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ គេមើលឃើញថាក្រុមកម្លាំងតស៊ូសេរីភាពនេះកំពុងចាប់យកឱកាសចូលរួមជាមួយប្រជាជនដើម្បីផ្តួលរំលំរបបដឹកនាំមួយនេះឱ្យបានសម្រេច។




















