យោងតាមអាជ្ញាធរអាកាសចរណ៍អាមេរិក អ៊ីរ៉ង់បានបិទដែនអាកាសរបស់ខ្លួនជាបណ្តោះអាសន្នចំពោះជើងហោះហើរភាគច្រើន បន្ទាប់ពីរងការគំរាមពីសំណាក់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រឆាំងនឹងប្រទេសនេះ។
Thank you for reading this post, don't forget to subscribe!
បើតាមការជូនដំណឹងដែលបានបង្ហោះដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក (FAA) ជើងហោះហើរភាគច្រើនត្រូវបានហាមឃាត់ពីដែនអាកាសអ៊ីរ៉ង់រវាងម៉ោង 1:45 ព្រឹក និង 4:00 ព្រឹក ម៉ោងក្នុងស្រុក (22:15 ដល់ 00:30 GMT) និងម្តងទៀតចាប់ពីម៉ោង 4:44 ព្រឹក ដល់ 7 ព្រឹក (01:14 ដល់ 03:30 GMT) នៅថ្ងៃព្រហស្បតិ៍។
យោងតាមការជូនដំណឹង ការរឹតបន្តឹងទាំងនេះត្រូវបានអនុវត្តភ្លាមៗចំពោះជើងហោះហើរពាណិជ្ជកម្មទាំងអស់ ពីអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ (CAO)។
FlightRadar ដែលជាសេវាកម្មតាមដានជើងហោះហើរតាមអ៊ីនធឺណិត បានបង្ហាញយន្តហោះតែបីគ្រឿងប៉ុណ្ណោះស្ថិតលើលំហរអាកាសប្រទេសអ៊ីរ៉ង់ គិតត្រឹមម៉ោង 6:05 ព្រឹកម៉ោងក្នុងស្រុក ដោយមានយន្តហោះរាប់សិបគ្រឿងហោះហើរជុំវិញព្រំដែនប្រទេសនោះ។ ដែនអាកាសអ៊ីរ៉ង់បានបើកដំណើរការឡើងវិញនៅម៉ោងប្រហែល 7 ព្រឹកម៉ោងក្នុងស្រុក។
ការរឹតបន្តឹងដែនអាកាសនេះ បានកើតឡើងក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានវាយប្រហារអ៊ីរ៉ង់ បន្ទាប់ពីការបង្ក្រាបដ៏សាហាវរបស់ទីក្រុងតេអេរ៉ង់ លើការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសនេះ។
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីថ្ងៃពុធ បានដកបុគ្គលិកយោធាមួយចំនួនចេញពីមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា បន្ទាប់ពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថា ទីក្រុងតេអេរ៉ង់បានព្រមានថា ខ្លួននឹងកំណត់គោលដៅកងកម្លាំងអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើលោក Trump បើកការវាយប្រហារ។
ប្រទេសមួយចំនួនក៏បានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋរបស់ពួកគេនៅក្នុងតំបន់ផងដែរ ខណះភាពតាន់តឹងក្នុងតំបន់មជ្ឈឹមបូព៌ាកាន់តែឡើងកម្ដៅ។
លោក Trump ហាក់ដូចជាបានបន្ទាបវោហាសាស្ត្ររបស់លោកចំពោះទីក្រុងតេអេរ៉ង់នៅល្ងាចថ្ងៃពុធ ដោយនិយាយថា លោកបានទទួលការធានាពីជនសំខាន់ៗថា ការសម្លាប់ក្រុមបាតុករនៅក្នុងប្រទេសអ៊ីរ៉ង់បានបញ្ឈប់ហើយ។
Safe Airspace ដែលជាគេហទំព័រមួយដែលដំណើរការដោយអង្គការសុវត្ថិភាពអាកាសចរណ៍ OpsGroup បាននិយាយថា ការបិទដែនអាកាសអាចជាសញ្ញានៃ “សន្តិសុខ ឬសកម្មភាពយោធាបន្ថែមទៀត” ហើយបានព្រមានអំពី “ហានិភ័យនៃការបាញ់មីស៊ីល ឬការការពារផ្លូវអាកាសកាន់តែខ្លាំង ដែលបង្កើនហានិភ័យនៃការកំណត់អត្តសញ្ញាណខុសនៃចរាចរណ៍អាកាសចរណ៍ស៊ីវិល”។

FAA និង CAO មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។