ដោយសាររបបនយោបាយផ្ដាច់ការ វេណេហ្សូអេឡាក្លាយជាប្រទេសលក់ប្រេងទីផ្សារងងឹតសម្រាប់តែចិន
ចិននិងឥណ្ឌាកំពុងជម្លោះនឹងគ្នារឿងដណ្ដើមដីតាមព្រំដែន -ឥណ្ឌាថាចិនធ្វើសំណង់មួយលើដីព្រំដែនឥណ្ឌា

ទស្សនៈ 7sInfo

ឱសានវាទ24 ម៉ោងបានកន្លងទៅ តើអាមេរិកអាចនឹងឆ្លើយតបអ៊ីរ៉ង់ដោយអន្តរាគមន៍យោធាឬទេ?

មហាបាតុកម្មដ៏សាហាវ និងហិង្សានៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានចាប់ផ្តើមផ្ទុះឡើងតាំងពីថ្ងៃទី ២៨ ខែធ្នូ បានធ្វើឱ្យស្ថានភាពក្នុងប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះកាន់តែតានតឹង ហើយនាំឱ្យមានការប៉ះទង្គិចដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា បាតុកររាប់ពាន់នាក់ត្រូវបានសម្លាប់ មនុស្សច្រើនម៉ឺននាក់រងរបួសនិងចាប់ខ្លួនជិត២០០០០ ក្នុងអំឡុងពេលមានការបង្ក្រាបរបស់កងឆ្មាំបដិវត្តន៍ឥស្លាមមកលើប្រជាជនដែលមកប្រមូលផ្តុំគ្នាតវ៉ាតាមដងផ្លូវ។ការតវ៉ាទ្រង់ទ្រាយធំមិនធ្លាប់មាននេះ ត្រូវបានគេដឹងថាបានកើតឡើងបន្ទាប់ពីរូបិយប័ណ្ណអ៊ីរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំង ដែលបានបង្កើនសម្ពាធលើស្ថានភាពសេដ្ឋកិច្ច និងការមិនពេញចិត្តក្នុងចំណោមប្រជាជនអ៊ីរ៉ង់ជាច្រើន។ ខណៈការសម្លាប់រង្គាលលើប្រជាជននៅតែបន្តកើនឡើងឥតឈប់ឈរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានទៅកាន់ទីក្រុងតេអេរ៉ង់ជាញឹកញាប់ថា ប្រសិនបើកងកម្លាំងសន្តិសុខអ៊ីរ៉ង់បន្តសម្លាប់បាតុករ ទីក្រុងវ៉ាស៊ីនតោនអាចពិចារណាធ្វើអន្តរាគមន៍យោធា ឬចាត់វិធានការដ៏តឹងរ៉ឹងបំផុត។លោក Trump បាននិយាយកាលពីថ្ងៃពុធថា លោកបានទទួលដំណឹងថា ការប្រហារជីវិតលើបាតុករប្រឆាំងរដ្ឋាភិបាលនៅអ៊ីរ៉ង់ កំពុងត្រូវបានផ្អាក។ លោកបានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា ទោះបីជាព័ត៌មាននេះត្រូវការការបញ្ជាក់បន្ថែមក៏ដោយ...

Read moreDetails

ទស្សនៈ៖ ហេតុអ្វីអាមេរិកដាក់មូលដ្ឋានទ័ពពាសពេញមជ្ឈិមបូព៌ា?

ទស្សនៈ៖ ហេតុអ្វីអាមេរិកដាក់មូលដ្ឋានទ័ពពាសពេញមជ្ឈិមបូព៌ា?

សហរដ្ឋអាមេរិកត្រូវបានគេដឹងថា មានមូលដ្ឋានយោធាជាច្រើននៅតំបន់មជ្ឈិមបូព៌ាដែលគេមើលឃើញថាវាជាការបង្ហាញអំណាចយោធារបស់ខ្លួនជាយុទ្ធសាស្ត្រនៅក្នុងតំបន់នេះ។ មូលដ្ឋានយោធាអាមេរិកទាំងនោះមានទីតាំងស្ថិតនៅប្រទេសមួយចំនួននៅក្នុងតំបន់មជ្ឈិមបូព៌ាដូចជា ប្រទេសបារ៉ែន ប្រទេសកាតា គុយវ៉ែត សហព័ន្ធអារ៉ាប់រួម អ៊ីរ៉ាក់ ហ្សកដានី និងតួកគីជាដើម។បារ៉ែនគឺជាទីស្នាក់ការកណ្តាលនៃកងនាវាទី៥នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលកងទ័ពអាមេរិកដែលប្រចាំការនៅទីនោះមានតួនាទីទទួលខុសត្រូវលើការឃ្លាំមើលបញ្ហាសន្តិសុខនៅសមុទ្រក្រហម សមុទ្រអារ៉ាប់ និងផ្នែកខ្លះនៃសមុទ្រឥណ្ឌា។ សម្រាប់ប្រទេសកាតា អាមេរិកបានបោះទីតាំងមូលដ្ឋានទ័ពអាកាសរបស់ខ្លួនមានឈ្មោះថា Al-Udeid ដែលមូលដ្ឋានយោធានេះមានទំហំរហូតដល់៥៩ហិកតា ស្ថិតនៅវាលលំហខ្សាច់ខាងក្រៅនៃរដ្ឋធានីដូហា។ មូលដ្ឋានទ័ពអាកាសនេះបានបម្រើការជាទីបញ្ជាការសម្រាប់កងទ័ពអាមេរិកធ្វើប្រតិបត្តិការលាតសន្ធឹងពីអេហ្ស៊ីបភាគខាងលិចរហូតដល់កាហ្សាក់ស្ថានភាគខាងកើត។ កងទ័ពអាមេរិកដែលប្រចាំការនៅមូលដ្ឋានទ័ពអាកាស Al-Udeid ត្រូវបានគេដឹងថាមានចំនួនជាង១០០០០នាក់ ហើយថ្មីៗនេះបើតតាមបញ្ជាការកណ្តាលអាមេរិកក៏បានឱ្យដឹងថាដៃគូក្នុងតំបន់បានបើកការសម្រមសម្រួលថ្មីមួយទៀតនៅឯមូលដ្ឋានទ័ពអាកាស Al-Udeid ក្នុងគោលបំណងពង្រឹងការការពារដែនអាកាសនិងមីស៊ីលរួមគ្នា។ សម្រាប់គុយវ៉ែត អាមេរិកក៏មានមូលដ្ឋានយោធា Camp Arifjan ដែលបម្រើតួនាទីជាទីស្នាក់ការកណ្តាលជួរមុខ និងមូលដ្ឋានទ័ពអាកាស...

Read moreDetails

ទស្សនៈ៖សេណារីយ៉ូចំនួនបីដែលរបបផ្តាច់ការនៃសាធារណរដ្ឋអីស្លាមអ៊ីរ៉ង់ត្រូវឆ្លងកាត់

សេណារីយ៉ូចំនួនបីដែលរបបផ្តាច់ការនៃសាធារណរដ្ឋអីស្លាមអ៊ីរ៉ង់ត្រូវឆ្លងកាត់ក្នុងអន្តរកាលនៃមហាបាតុកម្ម របបសាធារណរដ្ឋអ៊ីស្លាមដែលបានទទួលជ័យជម្នះនិងឡើងកាន់អំណាចបន្ទាប់ពីបដិវត្តន៍ឥស្លាមឆ្នាំ ១៩៧៩ នៅអ៊ីរ៉ង់ នៅខណៈនេះបាននិងកំពុងប្រឈមមុខនឹងបញ្ហាច្រើនមិនរាប់អស់ ដែលគេអាចរាប់បានថា សង្គ្រាម ការដាក់ទណ្ឌកម្មអន្តរជាតិ ការបោះបោរនៃកម្លាំងខាងក្នុង និងសម្ពាធពីសហគមន៍អន្តរជាតិ។ គូប្រជែងក្នុងស្រុក និងក្រៅប្រទេស បានប្រកាសថា សាធារណរដ្ឋឥស្លាមកំពុងឈានដល់ទីបញ្ចប់ហើយ។ ទោះជាយ៉ាងណា ពីមួយពេលទៅមួយពេល គេមើលឃើញថារដ្ឋាភិបាលអ៊ីរ៉ង់នៅតែអាចរស់រានមានជីវិតបាន តាមរយៈការគាបសង្កត់យ៉ាងតឹងរ៉ឹង និងឃោរឃៅ ខណៈដែលរបបនេះ បានជ្រើសរើសការមិនអើពើនិងការមិនពេញចិត្តរបស់សាធារណៈ ហើយអនុញ្ញាតឱ្យការខឹងសម្បារនោះផ្ទុះឡើង និងស្ងប់ស្ងាត់ទៅវិញដោយឯកឯង។បើយើងក្រឡេកមើលការវិវឌ្ឍន៍ថ្មីៗនៅអ៊ីរ៉ង់ និងទូទាំងមជ្ឈិមបូព៌ា គេសង្កេតឃើញសេណារីយ៉ូសំខាន់ៗចំនួនបីយ៉ាងតិចដែលអាចកើតមានឡើងនៅអ៊ីរ៉ង់ ចំពេលដែលបាតុកម្មទ្រង់ទ្រាយធំកំពុងផ្ទុះឡើង។ដើម្បីជ្រាបថាសេណារីយ៉ូ៣យ៉ាងនេះមានអ្វីខ្លះ សូមអស់លោក លោកស្រី អ្នកនាង កញ្ញា...

Read moreDetails
  • Trending
  • Comments
  • Latest

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist