ឈានចូលមកដល់ថ្ងៃទី១៦នៃការផ្ទុះបាតុកម្មទ្រង់ទ្រាយធំនៅអ៊ីរ៉ង់ នៅពេលនេះក្រុមបាតុករអ៊ីរ៉ង់នៅទូទាំងប្រទេសនិងក្រៅប្រទេស ចាប់ផ្តើមលើកទង់ជាតិនៃរបបរាជានិយមនៅមុនឆ្នាំ១៩៧៩ ខណៈពួកគេបានទាញទម្លាក់ទង់ជាតិនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ ជាមួយគ្នានេះ ក្នុងរដ្ឋធានីតេហេរ៉ង់ក៏មានការរាយការណ៍មកថាកងកម្លាំងសន្តិសុខនៃរបបនេះលែងមានលទ្ធភាពទប់ទល់ជាមួយកម្លាំងរុញច្រានរបស់ក្រុមបាតុករទៀតហើយ ខណៈកម្លាំងសន្តិសុខទាំងនោះបានចាប់ផ្តើមដកខ្លួនចេញពីការប្រឈមមុខជាមួយបាតុករ ហើយជំនួសមកវិញដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមចូលមកបង្ក្រាបដោយការបាញ់សម្លាប់ទៅលើប្រជាជន។

















