អាមេរិកបង្ហាញ50ទីតាំងដែលត្រូវបាញ់កម្ទេចក្នុងនោះមានទាំងទីតាំងជម្រកលាក់ខ្លួនរបស់ជនផ្ដាច់ការអាយ៉ាតូឡា អាលី ខេមីណៃ
សហរដ្ឋអាមេរិកក្រោមរដ្ឋការលោកដូ ណាល់ត្រាំនៅពេលនេះបានដាក់បង្ហាញទីតាំងយ៉ាងតិចចំនួន៥០ក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់ដែលជាមុខសញ្ញាដែលអាមេរិកនឹងបើកការវាយប្រហារកម្ទេច ប្រសិនបើកងទ័ពអាមេរិកចាប់ផ្តើមអន្តរាគមន៍ដោយកម្លាំងយោធាចូលនៅក្នុងប្រទេសមួយនេះដើម្បីជួយបាតុករផ្តួលរំលំរបបផ្តាច់ការក្រោមការដឹកនាំនៃមេសាសនាកំពូលអាយ៉ាតូឡា អាលី ខេមីណៃ។ ក្នុងការបង្ហាញពីទីតាំងចំនួន៥០ចំណុចដែលអាមេរិកកំណត់គោលដៅ ត្រូវបានគេដឹងថានៅក្នុងចំណោមនោះក៏មានទាំងជម្រកទីតាំងលាក់ខ្លួនរបស់ជនផ្តាច់ការអាយ៉ាតូឡា អាលី ខេមីណៃផងដែរ។
Thank you for reading this post, don't forget to subscribe!



















