រូបភាពមួយសន្លឹកបង្ហាញពីយន្តហោះចម្បាំងជំនាន់ទី៥ របស់រុស្ស៊ី Su-57 កំពុងនៅទល់មុខនឹង យន្តហោះចម្បាំងបំបាំងកាយ F-35 ដែលផលិតដោយសហរដ្ឋអាមេរិក ជារូបភាពមួយមិនធម្មតា វាបានក្លាយជារូបភាពដ៏ទាក់ទាញបំផុតក្នុងកម្មវិធី Aero India ឆ្នាំ 2025 ។
អ្នកចូលចិត្តផ្នែកអាកាសចរណ៍ក៏រំភើបចិត្តផងដែរដែលបានឃើញយន្តហោះចម្បាំងបំបាំងកាយរុស្ស៊ី និងអាមេរិកទល់មុខគ្នានៅឯកម្មវិធី Aero India 2025 ។
យន្តហោះចម្បាំងជំនាន់ទីប្រាំ Su-57 របស់រុស្ស៊ី និងយន្តហោះចម្បាំង F-35 Lightning II របស់អាមេរិក នឹងចូលរួមក្នុងកម្មវិធី Daily Aerial Display ដែលមានរយ:ពេល 4 ថ្ងៃ ។