រុស្ស៊ីបង្ហោះយន្តហោះគ្មានមនុស្សបើកតាមដានការហ្វឹកហាត់កងទ័ពអ៊ុយក្រែននៅឯមូលដ្ឋាន NATO








      យោងតាមការចេញផ្សាយដោយសារព័ត៌មានEUROMAIDANនៅថ្ងៃទី9ខែកុម្ភ:បានអោយដឹងថា យន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណត្រូវបានរកឃើញម្តងហើយម្តងទៀតនៅលើមូលដ្ឋានទ័ពអាកាស Schwesing ជាកន្លែងដែលកងទ័ពអ៊ុយក្រែនកំពុងហ្វឹកហាត់ក្នុងការប្រើប្រាស់ ប្រព័ន្ធការពារដែនអាកាស Patriot។ ហេតុការណ៍នេះបានជំរុញឱ្យមន្ត្រីយោធាអាល្លឺម៉ង់ចាប់ផ្តើមស៊ើបអង្កេតលើបញ្ហានេះ។ យោងតាមការលេចធ្លាយរបាយការណ៍របស់ក្រសួងការពារជាតិដែលទទួលបានដោយប្រភពSüddeutsche Zeitung បានអោយដឹងថាឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើកចំនួនប្រាំមួយត្រូវបានកត់សំគាល់ដែលវាហោះមក ជិតទីក្រុង Husum ក្នុងខែមករា។


ចុចស្ដាប់សំឡេងព័ត៌មាននេះ
Post a Comment (0)
Previous Post Next Post

Recent in Posts