អ៊ុយក្រែនបង្ហាញរោងចក្រផលិតមីស៊ីលក្រោមដីដ៏អាថ៌កំបាំង



   ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបង្ហាញកន្លែងផលិតមីស៊ីលក្រោមដីដ៏សម្ងាត់ ដល់ប្រធានគណៈកម្មាធិការយោធាណាតូ លោក Giuseppe Cavo Dragone ដោយបង្ហាញពីការអភិវឌ្ឍន៍ និងការដាក់ពង្រាយដ្រូនប្រភេទមីស៊ីលដ៏ទំនើបចុងក្រោយបង្អស់របស់ប្រទេសអ៊ុយក្រែន ដែលត្រូវបានគេស្គាល់ថា "Peklo" ។



មីស៊ីលនេះត្រូវបានគេហៅម្យ៉ាងទៀតថាជា «មីស៊ីលដ្រូន» តំណាងឱ្យឧស្សាហកម្មការពារជាតិដែលកំពុងរីកចម្រើនរបស់អ៊ុយក្រែនចំពេលមានសង្គ្រាមកំពុងបន្តជាមួយរុស្ស៊ី។



មីស៊ីល Peklo ដែលមានសមត្ថភាពវាយប្រហារគោលដៅបានចម្ងាយ ៧០០ គីឡូម៉ែត្រក្នុងល្បឿន ៧០០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបាន គេស្គាល់ជាសាធារណៈ លើកដំបូង នៅក្នុងខែធ្នូ ឆ្នាំ ២០២៤ នៅពេលដែល Zelensky បានប្រគល់កញ្ចប់ថវិការដំបូងដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក មីស៊ីល Peklo បានបង្ហាញពីប្រសិទ្ធភាពរបស់វាក្នុងការប្រយុទ្ធជាក់ស្ដែង ការកំណត់គោលដៅ និងកំទេចទីតាំងហេដ្ឋារចនាសម្ព័ន្ធយោធា និងប្រេងសំខាន់ៗរបស់រុស្ស៊ី។


Post a Comment (0)
Previous Post Next Post

Recent in Posts