សេអ៊ូល ថ្ងៃទី 10 ខែកុម្ភៈ ៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអែររបស់សហរដ្ឋអាមេរិកបានមកដល់មូលដ្ឋានទ័ពជើងទឹកដ៏សំខាន់មួយនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ។
យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង (Yonhap) នាវា USS Alexandria ដែលជានាវាមុជទឹកវាយប្រហារថ្នាក់ Los Angeles បានចូលមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង Busan ចម្ងាយប្រហែល 320 គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល។
កងកម្លាំងប្រទេសទាំង២គ្រោងនឹងធ្វើសកម្មភាពដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក និងអភិវឌ្ឍជំហរការពាររួមគ្នាប្រឆាំងនឹងប្រទេសកូរ៉េខាងជើង។
ទន្ទឹមនឹងការមកដល់នៃនាវាមុជទឹករបស់សហរដ្ឋអាមេរិកនេះ កូរ៉េខាងជើងបានធ្វើការឆ្លើយតបដោយព្រមានថា ការមកដល់នៃនាវាមុជទឹក នុយក្លេអ៊ែរ (SSN) របស់កងទ័ពជើងទឹកអាមេរិក USS Alexandria នៅទីក្រុងប៊ូសាន គឺជា " ការផ្គើនមិនយកចិត្តទុកដាក់ចំពោះ សុវត្ថិភាពក្នុងឧបទ្វីបនេះ" ហើយបានព្រមានថា កូរ៉េខាងជើងបានត្រៀមរួចរាល់ដើម្បីប្រើប្រាស់មធ្យោបាយយោធាណាមួយប្រឆាំងការគំរាមកំហែងរបស់ប្រទេសទាំង២នេះ។