. បើតាមសេចក្ដីរាយការណ៍របស់កាសែត New York Post ប្រធានាធិបតីអាមេរិក លោក Donald Trump បានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin តាមទូរស័ព្ទអំពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលជាការសន្ទនាដោយផ្ទាល់ដែល ជាលើកដំបូងរវាងលោក Putin និងប្រធានាធិបតីអាមេរិកចាប់តាំងពីដើមឆ្នាំ 2022 ។
លោក Trump ដែលបានសន្យាថានឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែមិនទាន់បង្ហាញជាសាធារណៈអំពីរបៀបដែលគាត់នឹងបញ្ចប់សង្គ្រាមអ៊ុយក្រែនយ៉ាងណានោះទេ ប៉ុន្ដែកាលពីសប្ដាហ៍មុនលោកដូណាល់ត្រាំបាននិយាយថាសង្រ្គាមគឺជាការបង្ហូរឈាម ។
ក្នុងបទសម្ភាសន៍មួយនៅលើយន្តហោះ Air Force One កាលពីថ្ងៃសុក្រ លោក Trump បានប្រាប់កាសែត New York Post ថា “លោក(ពូទីន) មិនចង់ឃើញមនុស្សស្លាប់ជាច្រើនតទៅទៀត ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS ថា "ការប្រាស្រ័យទាក់ទងរវាងអាមេរិកនិងរុស្ស៊ីផ្សេងៗគ្នាជាច្រើនកំពុងលេចឡើង" ។
ជម្លោះនៅភាគខាងកើតអ៊ុយក្រែនបានចាប់ផ្តើមនៅក្នុងឆ្នាំ 2014 បន្ទាប់ពីប្រធានាធិបតីដែលមាននិន្ទាការទៅរករុស្ស៊ីត្រូវបានផ្តួលរំលំនៅក្នុងបដិវត្តន៍ Maidan របស់អ៊ុយក្រែន ហើយរុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមៀរ ជាមួយនឹងកងកម្លាំងបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីកំពុងប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន។
លោកពូទីនបានបញ្ជូនកងទ័ពរាប់ពាន់នាក់ចូលលុកលុយប្រទេសអ៊ុយក្រែនក្នុងឆ្នាំ 2022 ដោយហៅវាថាជា "ប្រតិបត្តិការយោធាពិសេស" ដើម្បីការពារប្រជាជនរុស្ស៊ីនៅអ៊ុយក្រែន និងប្រឆាំងនឹងអ្វីដែលគាត់បាននិយាយថាជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់រុស្ស៊ីពីសមាជិកភាពអ៊ុយក្រែនដែលមានសក្តានុពលនៃអង្គការណាតូ។