ការវិភាគរបស់អ្នកជំនាញយោធាបានណែនាំថា រុស្ស៊ីបានប្រើកាំជ្រួច KN-15 របស់កូរ៉េខាងជើងក្នុងការវាយប្រហារនៅទីក្រុង Kyiv កាលពីថ្ងៃទី១៨ ខែមករា កន្លងទៅនេះ ដែលប្រព័ន្ធរាដ៉ាកាំជ្រួចប៉ាទ្រីយូតមិនអាចស្ទាក់បាញ់កំទេចបាន។ នេះជាបញ្ហាដ៏បន្ទាន់របស់អ៊ុយក្រែន ដែលត្រូវការជាបន្ទាន់នូវប្រព័ន្ធការពារដែនអាកាសដែលមានសមត្ថភាពខ្ពស់ជាប្រព័ន្ធប៉ាទ្រីយូត។
លោក Kryvolap បានរំលឹកថា កងកម្លាំងអាកាសរបស់អ៊ុយក្រែន មិនអាចចាប់សញ្ញានៃមីស៊ីលវាយប្រហារនេះទេ ទំនងដោយសារតែប្រព័ន្ធការពារដែនអាកាស និងកងកម្លាំងរ៉ាដារបស់ខ្លួន ដែលទទួលបន្ទុកតាមដានសញ្ញាមីស៊ីលរបស់សត្រូវ មិនអាចតាមដានចម្ងាយលើសពី 500 គីឡូម៉ែត្រ។
ចុចវីដេអូដើម្បីតាមដានព័ត៌មាននេះពិស្ដារ៖