ក្រុមHacker អ៊ុយក្រែនវាយប្រហារក្រុមហ៊ុនទូរស័ព្ទចល័ត Megafon របស់រុស្ស៊ី

 


  អ្នកឯកទេសខាងអ៊ីនធឺណេតមកពីនាយកដ្ឋានស៊ើបការណ៍ (HUR) នៃក្រសួងការពារជាតិអ៊ុយក្រែនបានប្រកាសពី ការវាយប្រហារតាមអ៊ីនធឺណិត ទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហ៊ុន MegaFon ដែលជាប្រតិបត្តិករទូរស័ព្ទចល័ត និងអ៊ីនធឺណេតដ៏ធំបំផុតរបស់រុស្ស៊ី ដែលត្រូវបានគេសំគាល់ថាគាំទ្រការឈ្លានពានរបស់រដ្ឋរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

“ចាប់តាំងពីព្រឹកម្សិលមិញ ប្រជាជនរស់នៅទីក្រុងមូស្គូ ក្រុងសាំងពេទឺប៊ឺគ និងតំបន់កណ្តាលមួយចំនួននៃសហព័ន្ធរុស្ស៊ីបានចាប់ផ្តើមរាយការណ៍ពីការរំខានក្នុងការប្រើប្រាស់ទូរស័ព្ទទំនាក់ទំនងចល័ត ការចូលប្រើប្រាស់អ៊ីនធឺណិត និងដំណើរការមិនល្អនៃសេវាកម្ម និងកម្មវិធីទូរស័ព្ទផ្សេងៗ។ ប្រភពបានរាយការណ៍ថាក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក ទីភ្នាក់ងារប្រតិបត្តិសហព័ន្ធរុស្ស៊ីដែល ត្រួតពិនិត្យការទំនាក់ទំនង បច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឬហៅថា Roskomnadzor បានទទួលស្គាល់ "ក្រុមហ៊ុនទូរស័ព្ទចល័ត MegaFon ត្រូវបានគេវាយប្រហារនិងគ្រប់គ្រង" ។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ក្រោយមកបានបង្ហាញពីមូលហេតុពិតនៃការរអាក់រអួល គឺរង "ការវាយប្រហារ តាមរយះ DDoS ជាទម្រង់ធំ មានប្រសិទ្ធភាពខ្ពស់ ផ្តោតគោលដៅវាយប្រហារលើប្រព័ន្ធទូរស័ព្ទចល័ត MegaFon ។ 

Post a Comment (0)
Previous Post Next Post

Recent in Posts