ក្រោយពីពិធីចូលកាន់តំណែងត្រូវបានបញ្ចប់ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ បានថ្លែងទៅអ្នកសារព័ត៌មានថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន គឺកំពុងតែបំផ្លាញប្រទេសខ្លួនឯង ។
លោកសង្ឃឹមថានឹងធ្វើឱ្យអ៊ុយក្រែននិងរុស្ស៊ីយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមដែលមានរយៈពេលច្រើន ឆ្នាំនេះ។លោក ដូណាល់ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា “លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានប្រាប់ខ្ញុំថាគាត់ចង់ធ្វើកិច្ចព្រមព្រៀងមួយ តែខ្ញុំមិនដឹងថាតើលោកពូទីន ធ្វើឬមិនធ្វើនោះទេ" "ខ្ញុំគិតថាគាត់គួរតែធ្វើកិច្ចព្រមព្រៀងមួយនេះដើម្បីបញ្ចប់សង្គ្រាម។ លោកពូទីនគាត់កំពុងបំផ្លាញរុស្ស៊ីដោយមិនព្រមធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនេះ។ ខ្ញុំគិតថារុស្ស៊ីកំពុងមានបញ្ហាធំ។ អ្នកមើលសេដ្ឋកិច្ចរបស់ពួកគេ អ្នកមើលអតិផរណារបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី។រួមជាមួយនឹងលោកពូទីនដែរខ្ញុំសង្ឃឹមថាគាត់នឹងធ្វើកិច្ចព្រមព្រៀងមួយនេះ"។
លោក ត្រាំ បាននិយាយទៀតថាលោកជឿជាក់ថាលោកពូទីនមិនសប្បាយចិត្តនឹងការរីកចម្រើនដ៏យឺតរបស់រុស្ស៊ីនៅក្នុងសង្គ្រាមដែលបានចាប់ផ្តើមកាលពីបីឆ្នាំមុន។ "គាត់កំពុងបំផ្លាញរុស្ស៊ី។ មនុស្សភាគច្រើនគិតថាសង្គ្រាមនេះវានឹងមានរយៈពេលប្រហែលមួយសប្តាហ៍ប៉ុណ្ណោះ ប៉ុន្ដែឥឡូវនេះសង្គ្រាមមួយនេះវាមានរយះពេល 3 ឆ្នាំហើយ។ វាមិនធ្វើឱ្យគាត់មើលទៅល្អនោះទេ" ។ "យើងមានតួលេខដែលទាហានរុស្ស៊ីជិតមួយលាននាក់ត្រូវបានសម្លាប់។ ទាហានអ៊ុយក្រែនប្រហែល 700.000 នាក់ត្រូវបានសម្លាប់។ សង្គ្រាមរបស់រុស្ស៊ីកាន់តែធំ ទាហានរបស់ពួកគេកាន់តែច្រើនដែលត្រូវបាត់បង់ ប៉ុន្តែនោះមិនមែនជាវិធីដើម្បីគ្រប់គ្រងប្រទេសមួយនោះទេ។"
គួររលឹកផងដែរថា នៅក្នុងខែធ្នូ លោកប្រធានាធិបតីអ៊ុយក្រែន Zelenskyy បាននិយាយថាទាហានអ៊ុយក្រែន 43.000 នាក់ត្រូវបានសម្លាប់ ខណៈដែល 370.000 នាក់បានរងរបួស។