លោក Keith Kellogg បេសកជនសន្តិភាពរបស់ប្រធានាធិបតីអាមេរិក Donald Trump ប្រចាំប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានប្រាប់ Fox News នៅថ្ងៃទី 24 ខែមករាថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពិចារណាទិញសព្វាវុធរបស់អាមេរិកសម្រាប់អ៊ុយក្រែនជាមួយនឹងប្រាក់ដែល បានបង្កកពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ។
ប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃទី 6 ខែមករានៅក្នុងបទសម្ភាសន៍ជាមួយលោក Lex Fridman ថាគាត់បានស្នើទៅ លោក Trump ឱ្យទីក្រុង Kyiv ទិញអាវុធរបស់សហរដ្ឋអាមេរិកជាមួយនឹងទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក។ លោកបានបន្ថែមថា នេះអាចជា «ការធានាសុវត្ថិភាពមួយដល់អ៊ុយក្រែនផងដែរ»។ ប៉ុន្ដែលោក Zelensky មិនបានបញ្ជាក់ថាតើលោកត្រាំបានប្រតិកម្មឆ្លើយតបយ៉ាងណាវិញនោះទេ ។
លោក Kellogg បាននិយាយថា វិធីសាស្រ្តនេះអាចជាផ្នែកមួយនៃដំណោះស្រាយដ៏ទូលំទូលាយដែលនឹងគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី និងពង្រឹងឧស្សាហកម្មការពារជាតិអាមេរិក ។
លោក Kellogg បន្ថែមថា គំនិតដែលយកទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីទៅនឹងតម្រូវការនៃវិស័យការពារជាតិអ៊ុយក្រែនគឺស្ថិតនៅក្នុងការពិចារណា" ។
លោកបាននិយាយថា៖ «យើងបាននិយាយអំពីរឿងនេះម្តងហើយម្តងទៀត ដោយប្រើទ្រព្យសកម្មដែលបង្កករបស់រុស្ស៊ីដើម្បីធ្វើបែបនោះ គឺទិញអាវុធរបស់អាមេរិកទៅអោយប្រទេសអ៊ុយក្រែន។
ខណៈពេលដែលប្រទេសលោកខាងលិចបានបង្កក ទ្រព្យសម្បត្តិរុស្ស៊ី ចំនួន 300 ពាន់លានដុល្លារ ពួកគេអាចទទួលបានប្រាក់ចំណូលប្រចាំឆ្នាំដែលបង្កើតដោយមូលនិធិទាំងនេះត្រឹមតែ 3,2 ពាន់លានដុល្លារប៉ុណ្ណោះ។ ប្រាក់ចំណេញទាំងនេះនឹងផ្តល់ប្រាក់កម្ចី ៥០ ពាន់លានដុល្លារដល់ទីក្រុង Kyiv ខណៈទ្រព្យសកម្មរបស់រុស្ស៊ីភាគច្រើនត្រូវ បានបង្កកក្នុងប្រទេសអឺរ៉ុប ។