រដ្ឋមន្ដ្រីការពារជាតិអង់គ្លេសបានរាយការណ៍ប្រាប់សមាជិកសភាថា កងកម្លាំងជើងទឹកចក្រភពអង់គ្លេសបាននឹងកំពុងតាមដានកប៉ាល់ចារកម្មរុស្ស៊ី បន្ទាប់ពីវាចូលដែនទឹកអង់គ្លេសកាលពីដើមសប្តាហ៍នេះ ។
លោក John Healey បាននិយាយថា កប៉ាល់ Yantar ត្រូវបានប្រើសម្រាប់ការប្រមូលព័ត៌មាន និងគូសផែនទីហេដ្ឋារចនាសម្ព័ន្ធក្រោមទឹករបស់ចក្រភពអង់គ្លេស។លោក បាន និយាយ ថា ឧបទ្ទវហេតុ នេះ គឺ ជា "ផុសតាង មួយ ទៀត នៃ ការ កើន ឡើង នៃ ការ ឈ្លានពាន របស់ រុស្ស៊ី"។
លោក Healey បានបន្ថែមថា "ខ្ញុំក៏ចង់ឱ្យប្រធានាធិបតី ពូទីន ឮសារនេះផងដែរ៖ យើងឃើញអ្នក យើងដឹងពីអ្វីដែលអ្នក
កំពុងធ្វើ ហើយយើងនឹងមិនខ្លាចអ្នកនោះទេ យើងមានកម្លាំងដ៏រឹងមាំដើម្បីការពារប្រទេសជាតិយើង" ។
ប្រទេសរុស្ស៊ីពណ៌នា កប៉ាល់ Yantar ជាកប៉ាល់ស្រាវជ្រាវមហាសមុទ្រ ហើយវាត្រូវបានដំណើរការដោយក្រសួងការពារជាតិ
របស់ប្រទេសរុស្ស៊ី។
បណ្តាប្រទេសលោកខាងលិចជារឿយៗបានតាមដានកប៉ាល់ដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកអឺរ៉ុប
ហើយពួកគេសង្ស័យថាផ្នែកមួយនៃបេសកកម្មរបស់រុស្ស៊ីគឺគូសផែនទីខ្សែកាបក្រោមសមុទ្រ។
ពួកគេក៏ជឿថា រុស្ស៊ីបាននឹងកំពុងបង្កើនសកម្មភាពនេះ ចាប់តាំងពីចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែន។
លោក Healey បាននិយាយថា កប៉ាល់ Yantar បច្ចុប្បន្នស្ថិតនៅក្នុងសមុទ្រខាងជើង បន្ទាប់ពីឆ្លងកាត់ដែនទឹករបស់ចក្រភព
អង់គ្លេស ហើយត្រូវបានគេរកឃើញចម្ងាយ 45 ម៉ាយពីឆ្នេរសមុទ្រអង់គ្លេសកាលពីថ្ងៃចន្ទ។
លោកបាននិយាយថា "សម្រាប់រយៈពេលពីរថ្ងៃចុងក្រោយនេះ កងទ័ពជើងទឹកអង់គ្លេស បានដាក់ពង្រាយ
នាវា HMS Somerset និង នាវា HMS Tyne ដើម្បីត្រួតពិនិត្យនាវានិងកប៉ាល់រៀងរាល់នាទី តាមដែនទឹករបស់ពួកយើង"។
រដ្ឋមន្ត្រីការពារជាតិរូបនេះក៏បាននិយាយទៀតថា វាជាលើកទីពីរហើយដែលកប៉ាល់រុស្ស៊ីបានចូលដែនទឹកអង់គ្លេសក្នុង
រយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយ កប៉ាល់ Yantar ក៏បានរកឃើញថា "ចូលតាមដានមើលហេដ្ឋារចនាសម្ព័ន្ធក្រោមសមុទ្រ
ដ៏សំខាន់របស់ចក្រភពអង់គ្លេស" នៅក្នុងខែវិច្ឆិកា។
លោកបាននិយាយថា នាវាមុជទឹករបស់ ចក្រភពអង់គ្លេស ត្រូវបានអនុញ្ញាតឱ្យចូលចតនៅជិត កប៉ាល់Yantar "យ៉ាងប្រកៀក
ជាវិធានការរារាំង" និង "ដើម្បីបញ្ជាក់ឱ្យច្បាស់ថា ពួកយើងបាននិងកំពុងតាមដានរាល់សកម្មភាពរបស់នាវារុស្ស៊ីមួយនេះ"។
លោកបានបន្ថែមថា "បន្ទាប់មកកប៉ាល់រុស្ស៊ីបានចាកចេញពីដែនទឹករបស់ចក្រភពអង់គ្លេសដោយមិនមានសកម្មភាពអ្វី
តបតវិញទេហើយបានបើកសំដៅទៅសមុទ្រមេឌីទែរ៉ាណេ" ។
លោករដ្ឋមន្ដ្រីការពារជាតិចក្រភពអង់គ្លេសរូបនេះ បាននិយាយថារដ្ឋាភិបាលកំពុងពង្រឹងការឆ្លើយតបណាមួយចំពោះ
សកម្មភាពកងទ័ពជើងទឹករុស្ស៊ីមកលើប្រទេសសម្ព័ន្ធមិត្តណាតូ។
#ណាតូ #ចក្រភពអង់គ្លេស #រុស្ស៊ី