លោកពូទីន បើកចំហក្នុងការពិភាក្សាជាមួយលោកត្រាំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែននិងរំពឹងទទួលបាននូវសន្តិភាពយូរអង្វែង

   

    

  យោងតាមការចេញផ្សាយដោយសារព័ត៌មានThe Denfense post កាលពីថ្ងៃទី20ខែមករានេះបានអោយដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា លោកបើកចំហក្នុងការពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែនជាមួយរដ្ឋបាលអាមេរិកដែលចូលមកកាន់តំណែងក្នុងអាណត្តិថ្មីនេះ ។លោកសង្ឃឹមថាដំណោះស្រាយណាមួយនឹងធានាបាននូវ សន្តិភាពយូរអង្វែង។

 លោក ដូណាល់ត្រាំ ដែលបានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិថ្មីនៅថ្ងៃចន្ទទី20មករានេះ បានសន្យាថានឹងឈានទៅរកការសម្របសម្រួលដល់ភាគីទាំងសងខាង និងនាំមកនូវការបញ្ចប់យ៉ាងឆាប់រហ័សនៃសង្គ្រាមជិតបីឆ្នាំមកនេះ។


   លោកពូទីនបានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ដោយបានអបអរសាទរដល់គណបក្សសាធារណរដ្ឋនៅក្នុងពិធីសម្ពោធនៃការស្បថចូលកាន់តំណែងនាសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទី47 ហើយលោកបានលើកឡើងថាយើងក៏បើកចំហផងដែរក្នុងការសន្ទនាជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកស្តីពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។


 លោក​បាន​បន្ថែម​ថា​ចំពោះ​ការ​ដោះស្រាយ​ស្ថានការណ៍​ ខ្ញុំ​ចង់​បញ្ជាក់​ថា​គោលដៅ​ក្នុងការដោះស្រាយមិន​គួរ​ជា​បទ​ឈប់​បាញ់​មួយ​រយៈពេល​ខ្លី​ទេ ប៉ុន្តែ​ជា​សន្តិភាព​យូរអង្វែង​ដែល​ផ្អែក​លើ​ការ​គោរព​ផលប្រយោជន៍​ស្របច្បាប់​របស់ប្រជាជន។


 ទាក់ទិននឹងព័ត៌មាននេះ លោក Trump បានលើកឡើងកាលពីឆ្នាំមុនថាជម្លោះអ៊ុយក្រែន - រុស្ស៊ីកំពុងជ្រើសយកការស្លាប់ជាដំណោះស្រាយ ហើយលោកថា លោកនឹងបើកកិច្ចចរចាពិភាក្សាទៅកាន់ទីក្រុងម៉ូស្គូនិងទីក្រុង Kyiv ដើម្បីជៀសវាងពីសង្គ្រាមលោកលើកទី 3 ។

 បុរសខ្លាំងពូទីនបាននិយាយថាលោកស្វាគមន៍ចំពោះ បំណងប្រាថ្នារបស់លោក ដូណាល់ត្រាំ ក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី 3 ។







Post a Comment (0)
Previous Post Next Post

Recent in Posts