ធ្លាក់យន្តហោះនៅវ៉ាស៊ីនតោន ឌីស៊ី៖ 'មនុស្សស្លាប់ជាច្រើននាក់' បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ និងឧទ្ធម្ភាគចក្របុកគ្នានៅកណ្តាលអាកាស

 



 វ៉ាស៊ីនតោន៖ មនុស្សរាប់សិបនាក់ត្រូវបានគេភ័យខ្លាចថាបានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរក្នុងតំបន់របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិចដែលផ្ទុកអ្នកដំណើរចំនួន ៦០នាក់ និងឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពសហរដ្ឋអាមេរិកដែលផ្ទុកនាវិកចំនួន៤នាក់ បានបុកគ្នា និងធ្លាក់ចូលទៅក្នុងទន្លេ Potomac ក្បែរអាកាសយានដ្ឋានជាតិ Reagan Washington ។

សារព័ត៌មាន CBS News ដកស្រង់សម្តីមន្ត្រីប៉ូលីសបាននិយាយថា យ៉ាងហោចណាស់សាកសពចំនួន 18 នាក់ត្រូវបានគេរកឃើញ។ ប្រភពពីរបានប្រាប់ សារព័ត៌មាន Reuters ថាសាកសពជាច្រើនត្រូវបានទាញចេញពីទឹក។

សូមបញ្ជាក់ថា បើតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក FAA បានឱ្យដឹងថាយន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន PSA Airlines បានបុកគ្នានៅកណ្ដាលអាកាសជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិក Black Hawk នៅពេលហោះជិតទៅដល់អាកាសយានដ្ឋាន Reagan National Airport។




Post a Comment (0)
Previous Post Next Post

Recent in Posts