លោកដូណាល់ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី 47 របស់សហរដ្ឋអាមេរិកនៅក្នុងពិធីមួយដែលបានធ្វើឡើងនៅក្នុងវិមាន Capitol សហរដ្ឋអាមេរិកកាលពីថ្ងៃទី 20 ខែមករា។ក្នុងអំឡុងពេលសុន្ទរកថាចូលកាន់តំណែង លោកត្រាំបានសន្យាថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងលើព្រែកជីក Panama ឡើងវិញ និងបានចោទប្រកាន់ប្រទេសប៉ាណាម៉ាថាបានគ្រប់គ្រងផ្លូវពាណិជ្ជកម្មមិនត្រឹមត្រូវ ។
នៅក្នុងសុន្ទរកថារបស់លោក លោកបានបង្ហាញខ្លួនឯងថាជា អ្នកបង្កើតសន្តិភាពដោយបានសង្កត់ធ្ងន់លើចក្ខុវិស័យរបស់ខ្លួនក្នុងការកាន់តំណែងជាប្រធានាធិបតី ដែលផ្តោតលើការជៀសវាងជម្លោះ។
លោកបានឱ្យដឹងផងដែរថា យើងនឹងវាស់ស្ទង់ភាពជោគជ័យរបស់យើងមិនត្រឹមតែដោយការប្រយុទ្ធដែលយើងឈ្នះប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារសង្រ្គាមដែលយើងបញ្ចប់ផងដែរ។
សេចក្តីថ្លែងការណ៍នេះកើតឡើងចំពេលមានរបាយការណ៍ ថាទីប្រឹក្សារបស់លោក Trump កំពុងបង្កើតយុទ្ធសាស្ត្រដាក់ទណ្ឌកម្មផ្តោតលើឧស្សាហកម្មប្រេងរបស់រុស្ស៊ីដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នេះបើតាម សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃទី 16 ខែមករា។
គួរអោយដឹងថា ប្រធានាធិបតី Volodymyr Zelensky បានអបអរសាទរចំពោះលោក Donald Trump ចំពោះការវិលត្រឡប់របស់លោកមកកាន់តំណែងប្រធានាធិបតី។ លោកបានគូសបញ្ជាក់ពីការតាំងចិត្តរបស់លោក ហើយបានបញ្ជាក់ជាថ្មីថា គោលនយោបាយ សន្តិភាពតាមរយៈលោក Trump ផ្តល់នូវឱកាសមួយដើម្បីទទួលបានសន្តិភាព។
បែបនេះក៏ដោយក្តី អ៊ុយក្រែននៅតែមានការប្រុងប្រយ័ត្នចំពោះការចូលមកដល់នៃរដ្ឋបាលថ្មីសហរដ្ឋអាមេរិក ខណៈលោកមានការព្រួយបារម្ភអំពីការសម្របសម្រួលរបស់លោកត្រាំ ដែលអាចនឹងកើតមាននូវសក្តានុពលមិនអំណោយផលចំពោះទីក្រុងគៀវ ដោយក្នុងអំឡុងពេលកិច្ចប្រជុំលើកដំបូងរបស់លោកត្រាំជាមួយ Zelensky ក្នុងខែធ្នូ លោក Trump បានទទួលស្គាល់បំណងប្រាថ្នារបស់អ៊ុយក្រែនសម្រាប់បទឈប់បាញ់ ប៉ុន្តែបានជៀសវាងការពិភាក្សាជាក់លាក់។
ទោះយ៉ាងណាលោកTrump បានសន្យាថានឹងជួបជាមួយពូទីន យ៉ាងឆាប់រហ័សហើយបានប្រគល់ភារកិច្ចឱ្យជំនួយការរបស់លោកក្នុងការរៀបចំការហៅតាមទូរស័ព្ទ។