នៅខណៈនេះរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលបានប្រកាសដាក់បទបញ្ជាទៅកាន់មេទ័ពរបស់ខ្លួនទាំងអស់នៅទូទាំងប្រទេសដើម្បីត្រៀមលក្ខណៈរង់ចាំអន្តរាគមន៍ពីសហរដ្ឋអាមេរិកវាយប្រហារចូលប្រទេសអ៊ីរ៉ង់ដើម្បីជួយបាតុករដែលកំពុងត្រូវបានរងការសម្លាប់ដោយកងឆ្មាំបដិវត្តន៍និងកងសន្តិសុខនៃរបបនេះ។ ជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍មកថាអាមេរិកបានបញ្ជូននាវាចម្បាំងចូលទៅតំបន់នៃសមុទ្រមេឌីទែរ៉ាណេរួចស្រេចហើយ ខណៈមូលដ្ឋានទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ាក៏ត្រូវបានជូនដំណឹងឱ្យត្រៀមលក្ខណៈដើម្បីការពារ នៅពេលដែលអាមេរិកបើកការវាយប្រហារដោយកំណត់ទៅលើគោលដៅយោធារបស់អ៊ីរ៉ង់។

















