ប្រធានសភាអឺរ៉ុបប្រកាសថាអ្នកការទូតអ៊ីរ៉ង់ទាំងអស់ប្រចាំនៅអឺរ៉ុបលែងជាតំណាងភាពស្របច្បាប់របស់ប្រជាជនអ៊ីរ៉ង់ហើយ
នៅពេលនេះរបបផ្តាច់ការនៅអ៊ីរ៉ង់ដែលប្រើប្រាស់ការបង្ក្រាបទៅលើបាតុករយ៉ាងសាហាវនិងព្រៃផ្សៃ កំពុងទទួលរងការឆ្លើយតបពីអន្តរជាតិហើយ ដែលនៅខណៈនេះប្រធានសភាអឺរ៉ុប លោកស្រី Roberta Metsola ប្រកាសថាអ្នកការទូតអ៊ីរ៉ង់និងអ្នកតំណាងអ៊ីរ៉ង់ទាំងអស់នៅពេលនេះត្រូវតែទទួលស្គាល់ថារបបនៅអ៊ីរ៉ង់លែងមានភាពស្របច្បាប់តំណាងឱ្យប្រជាជននិងអធិបតេយ្យភាពរបស់អ៊ីរ៉ង់ហើយចាប់ពីលនេះ។ លោកស្រី Roberta Metsolaបានមានប្រសាសន៍ថា សហភាពអឺរ៉ុបមិនផ្តល់ភាពស្របច្បាប់ដល់អ្នកការទូត និងតំណាងអ៊ីរ៉ង់ទាំងអស់ទៀតនោះទេ ខណៈរបបអ៊ីរ៉ង់បច្ចុប្បន្ននេះបានក្លាយជារបបដែលសម្លាប់ប្រជាជនរបស់ខ្លួនទៅហើយ។
Thank you for reading this post, don't forget to subscribe!



















