ប្រទេសនីការ៉ាហ្គ័រដោះលែងអ្នកទោសនយោបាយរាប់សិបនាក់,គេថាដោយសារក្រោមសម្ពាធពីរដ្ឋការលោកត្រាំ
———————-
បន្ទាប់ពីប្រតិបត្តិការរបស់អាមេរិកទទួលបានជោគជ័យក្នុងការចាប់ខ្លួនមេដឹកនាំផ្តាច់ការវេណេហ្ស៊ូអេឡា លោក នីកូឡា ម៉ាឌូរ៉ូ នៅពេលនេះប្រទេសមួយទៀតស្ថិតនៅតំបន់អាមេរិកខាងត្បូងជាប់នឹងប្រទេសវេណេហ្ស៊ូអេឡាគឺប្រទេសនីការ៉ាហ្គ័របានប្រកាសដោះលែងសកម្មជនយោបាយរាប់សិបនាក់ពីការឃុំខ្លួន ខណៈប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំបានចោទប្រកាន់ថាប្រទេសមួយចំនួនក្នុងតំបន់អាមេរិកខាងត្បូងភាគច្រើនបានជួញដូរឩក្រិដ្ឋកម្មគ្រឿងញៀនខុសច្បាប់ និងបំបាត់សម្លេងក្រុមប្រឆាំង។ ការដោះលែងអ្នកទោសនយោបាយនៅប្រទេសនីការ៉ាហ្គ័រក៏បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលស្តីទីនៃប្រទេសវេណេហ្ស៊ូអេឡាបានប្រកាសដោះលែងសកម្មជននយោបាយដែលជាប់ឃុំឃាំងជាច្រើននាក់ដើម្បីធានាឱ្យមានសន្តិភាពនិងការផ្សះផ្សាជាតិ។

















