តាមសេចក្តីរាយការណ៍មួយឱ្យដឹងថា នៅប៉ុន្មានម៉ោងទៀតនេះលោកដូ ណាល់ត្រាំនឹងត្រូវធ្វើការសម្រេចចិត្តថានឹងត្រូវបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ឬយ៉ាងណា នៅខណៈដែលកំពូលមេដឹកនាំផ្តាច់ការអាយ៉ាតូឡា អាលី ខេមីណៃត្រូវបានរាយការណ៍មកថាកំពុងតែបាត់ខ្លួន។ កាលពីថ្ងៃទី១១មករា ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំក៏បានធ្វើការកោះប្រជុំសន្តិសុខជាតិនិងបន្ទាន់ជាមួយក្រុមមន្ត្រីជាន់ខ្ពស់យោធា និងមន្ត្រីការទូតរបស់លោកផងដែរ ដើម្បីសិក្សាអំពីការចូលអន្តរាគមន៍ដោយកងកម្លាំងយោធាសហរដ្ឋអាមេរិកចូលជួយក្រុមបាតុករដែលកំពុងត្រូវបានបាញ់សម្លាប់យ៉ាងរង្គាលដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។














